ប្រធានព្រឹទ្ធសភាមីយ៉ាន់ម៉ាលោក Mahn Win Khaing បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម
(VOVWORLD) -នាថ្ងៃទី១៦ ឧសភា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដែលដឹកនាំដោយប្រធានព្រឹទ្ធសភានិងជាប្រធានរដ្ឋសភាមីយ៉ាន់ម៉ា លោក Mahn Win Khaing បានបញ្ចប់ ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៦ ឧសភា តាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan។
ប្រធានព្រឹទ្ធសភាមីយ៉ាន់ម៉ាលោក Mahn Win Khaing បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម
|
នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះ ប្រធានព្រឹទ្ធសភានិងជាប្រធានរដ្ឋសភាមីយ៉ាន់ម៉ា លោក Mahn Win Khaing មានជំនួបចរចាជាមួយប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ជួបសម្ដែងការគួរសមអគ្គលេខាបក្សវៀតណាម លោក Nguyen Phu Trong និងចូលរួមសន្និសីទជំនាញនៃសហភាពអន្តរសភា (IPU) តំបន់អាស៊ីប៉ាស៊ីហ្វិក។ នៅក្នុងជំនួបទាំងនេះ ភាគីទាំងពីបានអះអាងនូវសារៈសំខាន់នៃគ្រឹះស្ថានទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ដោយលោកប្រធានហូជីមិញ និងឧត្តមសេនីយ៍លោក Aung San កសាងឡើង ក៏ដូចជាបន្តពង្រីក សមិទ្ធិផលបន្ទាប់ពី ជាង ៤០ ឆ្នាំ នៃទិវាបង្កើតទំនាក់ទំនងកាទូតនៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពគ្នាបង្កលក្ខណៈលើវិស៏យគោលនយោបាយច្បាប់សំដៅជួយឧបត្ថម្ភសហគ្រាសនៃប្រទេសទាំងពីរ។ ភាគីទាំងពីឯកភាពគ្នាថា រដ្ឋសភានៃប្រទេសទាំងពីរនឹងពិគ្រោះយោបល់ និងគាំទ្រទស្សនៈគ្នាទៅវិញទៅមកនៅបណ្ដាវេទិកាសហភាពអន្តរសភានៅសកលលោក និងតំបន់ ដើម្បីផលប្រយោជន៍ដូចគ្នាសម្រាប់ប្រជាជននៃប្រទេសទាំងពីរ និងកសាងសាមគ្គីភាពនៃសហគមន៍អាស៊ាន៕