ប្រធានព្រឹទ្ធសភារុស្ស៊ីចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចវៀតណាមជាផ្លូវកា
|
ប្រធានព្រឹទ្ធសភាសហព័ន្ធរុស្ស៊ី Valentina Ivanovna Matviyenko
(រូបថតៈ Internet)
|
(VOVworld)-នារសៀល ថ្ងៃទី១៣វិច្ឆិកា គណៈប្រតិភូជាន់ខ្ពស់នៃក្រុមប្រឹក្សា
សហព័ន្ធ(ព្រឹទ្ធសភា) រដ្ឋសភារុស្ស៊ីដឹកនាំដោយលោកស្រី Valentina Ivanovna
Matviyenko ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី បានអញ្ជើញមកបំពេញទស្សនកិច្ចវៀតណាមជាផ្លូវការចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៤វិច្ឆិការឆ្នាំ២០១២តាមសេច
ក្តីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung។ អម ដំណើរ
លោកស្រី Valentina Ivanovna Matviyenko មានលោក Umakhanov អនុប្រ
ធានក្រុមប្រឹក្សាសហព័ន្ធ អនុប្រធានទី១នៃគណៈកម្មាធិការកិច្ចការបរទេស
Vladimir Mikhailovich Dzhabarov និងមន្រ្តីជាន់ខ្ពស់នៃក្រុម ប្រឹក្សាសហព័ន្ធ
រុស្ស៊ីជាច្រើនរូបទៀត។ អមដំណើរប្រធានព្រឹទ្ធសភាសហព័ន្ធរុស្ស៊ីនៅមានក្រុម
ព្រឹទ្ធសមាជិកមិត្តភាពរុស្ស៊ីវៀតណាមដឹកនាំដោយលោក Viktor Kosourov ជា
អនុប្រធានទី១ គណៈកម្មាធិការវិទ្យាសាស្រ្ត បណ្តុះបណ្តាល វប្បធម៌និងគោល
នយោបាយព័ត៌មានផងដែរ៕