ប្រធានព្រឹទ្ធសភាសាធារណរដ្ឋឆែកអញ្ជើញទៅទស្សនាកិច្ចការងារនៅមហាវិទ្យាល័យ Ton Duc Thang
(VOVworld)-នាព្រឹកថ្ងៃទី២០វិច្ឆិកា នៅទីក្រុងហូជីមិញភាគខាងត្បូងវៀតណាម ប្រធានព្រឹទ្ធសភាសាធារណរដ្ឋឆែកលោក Milan Stech រួមទាំងគណៈប្រតិភូជាន់ ខ្ពស់នៃប្រទេសនេះ បានអញ្ជើញទៅទស្សនកិច្ចនិងសំណេះសំណាល់ជាមួយគ្រូ បង្រៀននិងនិស្សិតនៅមហាវិទ្យាល័យ Ton Duc Thang ។ នៅក្នុងជំនួបនេះ ប្រធានព្រឹទ្ធសភាឆែក លោក Milan Stech បានអះអាងនូវទំនាក់ទំនងការទូត ដ៏ ល្អប្រសើរវាងប្រទេសទាំងពីរវៀតណាមនិងឆែក ព្រមទាំងចែករំលែករាល់ព័ត៌មានដែលគ្រូបង្រៀននិងនិស្សិតវៀតណាមជាច្រើននាក់កំពុងផ្តោតការយកចិត្ត ទុកដាក់ ស្តីពីវិស័យសហប្រតិបត្តិការអប់រំ បណ្តុះបណ្តាលនិងវប្បធម៌ជាមួយ សាធារណរដ្ឋឆែក។
មហាវិទ្យាល័យ Ton Duc Thang ជាមហាវិទ្យាល័យដើមដំបូងរបស់វៀត ណាមអនុវត្តកម្មវិធីសហប្រតិបត្តិការបណ្តុះបណ្តាលបណ្ឌិតតាមរូបសណ្ឋាន Sandwich ជាមួយបណ្តាមហាវិទ្យាល័យរបស់សាធារណរដ្ឋឆែកផងដែរ៕