ប្រធានព្រឹទ្ធសភាហៃទី លោក Youri Latortue បញ្ចប់ប្រកបដោយជោជជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

(VOVWORLD) -នាយប់ថ្ងៃទី ២០ មិថុនា ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋហៃទី លោក Youri Latortue បានចាកចេញពីទីក្រុងហាណូយបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម តាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan។
ប្រធានព្រឹទ្ធសភាហៃទី លោក Youri Latortue បញ្ចប់ប្រកបដោយជោជជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1ប្រធានព្រឹទ្ធសភាហៃទី លោក Youri Latortue បញ្ចប់ប្រកបដោយជោជជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម 

នាយប់ថ្ងៃទី ២០ មិថុនា ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋហៃទី លោក Youri Latortue បានចាកចេញពីទីក្រុងហាណូយបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម តាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan។ នៅក្នុងដំណើរទស្សនកិច្ចនេះ ប្រធានព្រឹទ្ធសភាហៃទីមានជំនួបចរចាជាមួយប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជួបសម្ដែងការគួរសមអគ្គលេខាបក្សលោក Nguyen Phu Trong និងប្រធានរដ្ឋលោក Tran Dai Quang ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc ចូលរួមសម័យប្រជុំរដ្ឋសភាវៀតណាមជាដើម។ នៅក្នុងបណ្ដាជំនួបនេះ  ភាគីទាំងពីរបានសង្កត់ធ្ងន់ថានេះគឺជាសកម្មភាពផ្លាស់ប្ដូរគណៈប្រតិភូលើកដំបូងរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរ ហើយរួមចំណែកជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីនិយាយរួម។ភាគីទាំងពីរបន្តការផ្លាស់ប្ដូរគណៈប្រទិភូគ្រប់ជាន់ថ្នាក់ សហប្រតិបត្តិការលើវេទិកាអន្តរជាតិ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងបណ្ដាវេទិកាពហុភាគីដែលប្រទេសទាំងពីរជាសមាជិក។ភាគីទាំងពីរបានពិភាក្សាលើបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងនោះមានបញ្ហាលើសមុទ្រខាងកើត។ ភាគីទាំងពីរបានឯកភាពគ្នាបង្កើតក្រុមសមាជិកសភាមិត្តភាពទ្វេភាគីឲ្យបានឆាប់ៗ និងបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវេទិកាអន្តរសភាពហុភាគីជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ