ប្រធានព្រឹទ្ធសភាអូស្ត្រាលីវាយតម្លៃខ្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមជាមួយរដ្ឋសភាអូស្រ្តាលី
|
ឯកអគ្គរដ្ឋទូតវៀតណាម Luong Thanh Nghi ថតរូបជាមួយលោក John Hogg
(រូបថតៈ ស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលី) |
(VOVworld)-នាថ្ងៃទី២៥មិនា នៅទីស្តីការរដ្ឋសភាអូស្រ្តាលី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្រ្តាលីលោក Luong Thanh Nghi បានមកជួបសម្តែងការ គួរសម ប្រធានព្រឹទ្ធសភាអូស្រ្តាលីលោក John Hogg។ ក្នុងជំនួបនេះ លោកប្រធាន ព្រឹទ្ធសភាអូស្តា្រលីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការមានប្រសិទ្ធ
ភាពរបស់រដ្ឋសភានៃប្រទេសទាំងពីរ ជាពិសេសលើវិស័យចែករំលែក បទ
ពិសោធតាក់តែងច្បាប់ បង្កើនទំនាក់ទំនងរវាងបណ្តាគណៈកម្មាធិការរដ្ឋសភា ជាមួយអង្គការនានានិងសហគមន៍សង្គមជាដើម។ លោកឯកអគ្គរដ្ឋទូត Luong
Thanh Nghi បានអះអាងថា នឹងខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងអាណត្តិ់
របស់ខ្លួន សំដៅរួមចំណែកជម្រុញទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាម អូស្ត្រាលីឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕