|
លោក Nguyen Thien Nhan (ខាងស្ដាំ)និង អាសឺវ៉ែក Phaolo Bui Van Doc |
(VOVworld) - នៅជំនួបសន្ទនាជាមួយអាសឺវ៉ែក Phaolo Bui Van Doc ប្រធានក្រុម
ប្រឹក្សាអាវ៉ែកវៀតណាមនាព្រឹកថ្ងៃទី៥ កុម្ភៈនៅទីក្រុងហាណូយ ប្រធានគណៈកម្មា
ធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan បានជូនដំណឹង
អំពីការរីកចំរើនក្នុងទំនាក់ទំនងរវាងវៀតណាមជាមួយបុរី Vatican នាពេលកន្លង
ទៅ។លោក Nguyen Thien Nhan បានវាយតំលៃខ្ពស់ចំពោះសារ របស់សម្ដេចប៉ាប
ស្ដីអំពីកិច្ចការពារបរិស្ថាន ហើយឲ្យដឹងថា នាខែធ្នូ ឆ្នាំ២០១៥ មាតុភូមិវៀតណាម
បានសហការជាមួយក្រសួងធនធាននិងបរិស្ថាននិងសាសនា ចំនួន១៤រៀបចំ
សន្និសីទទូទាំងប្រទេសអំពីការពង្រីកតួនាទីរបស់សាសនាក្នុងកិច្ច ការពារបរិ
ស្ថាននិងទប់ទល់ទៅនឹងបំរ៉ែបំរួលអាកាសធាតុ។
រីឯខ្លួនវិញ អាសឺវ៉ែក Phaolo Bui Van Doc បានជូនពរឲ្យមជ្ឈឹមរណសិរ្សមាតុភូមិ
វៀតណាមក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីមានភាពសម្បូររុងរឿងនិងសំណាងល្អ
ហើយជូនពរឲ្យប្រទេសជាតិនឹងកាន់តែអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យពី
មួយថ្ងៃទៅមួយថ្ងៃ៕