ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកត្រដែត​សារៈសំខាន់​នៃការធ្វើ​កំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខ

(VOVWORLD) - លោកប្រធាន Bozkir បានរិះគន់ចំពោះការដែលស្ថាប័ននេះមិនបានបំពេញភារកិច្ចរបស់ខ្លួនជាច្រើនដង ក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។
ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកត្រដែត​សារៈសំខាន់​នៃការធ្វើ​កំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខ - ảnh 1 លោក Volkan Bozkir ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ (រូបថត៖ TTXVN)

នាថ្ងៃទី ១៦ ខែវិច្ឆិកាលោក Volkan Bozkir ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិបានលើកត្រដែតពីភាពចាំបាច់ក្នុងការធ្វើកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខ ដើម្បីអាចឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមធំ ៗ របស់ពិភពលោក។ ថ្លែងក្នុងពេលជជែកវែកញែកគ្នា អំពីការធ្វើកែទម្រង់ក្រុមប្រឹក្សាសន្តិសុខ ។ លោកប្រធាន Bozkir បានរិះគន់ចំពោះការដែលស្ថាប័ននេះមិនបានបំពេញភារកិច្ចរបស់ខ្លួនជាច្រើនដង ក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។

បើតាមប្រសាសន៍របស់លោកថា ការប្រកួតប្រជែងផលប្រយោជន៍រវាងប្រទេសជាសមាជិក និងការប្រើប្រាស់សិទ្ធិវ៉េតូជាប្រចាំ បានកាត់បន្ថយប្រសិទ្ធភាព នៃប្រតិបត្តិការរបស់ក្រុមប្រឹក្សាសន្តិសុខ។ ដូច្នេះលោក Bozkir បានបញ្ជាក់ថាការធ្វើកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខគឺជាភារកិច្ចចំបាច់ខ្លាំងណាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ