ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិអំពាវនាវឱ្យពិភពលោក សាមគ្គីគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19

(VOVWORLD) - នាថ្ងៃទី ២៩ ខែធ្នូ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៥ លោក Volkan Bozkir បានអំពាវនាវឲ្យប្រជាជននៅលើពិភពលោក បន្ត  សាមគ្គីគ្នា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID- ១៩ ។
ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិអំពាវនាវឱ្យពិភពលោក       សាមគ្គីគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19 - ảnh 1ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៥ លោក Volkan Bozkir  (រូបថត៖ VNA)

នៅក្នុងសារតាមអនឡាញផ្ញើទៅកាន់ពិភពលោកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២១ លោក Bozkir បានសំដែងនូវមោទនភាពដែលពិភពលោកទាំងមូលបានឆ្លងកាត់សម័យកាលដ៏ខ្មៅងងឹតមួយនៅក្នុងប្រវត្ដិសាស្ដ្រ ហើយបានបង្ហាញនូវទំនុកចិត្តលើថ្ងៃស្រស់បំព្រងនាពេលខាងមុខ ខណៈពេលដែលថ្នាំវ៉ាក់សាំងជាច្រើនប្រភេទ ត្រូវបានចែកចាយដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស SARS-CoV-2។

លោក Bozkir បានជឿជាក់ថា ពិភពលោកអាចកសាងសន្តិភាព និងរក្សាបាននូវតម្លៃសិទ្ធិមនុស្ស ក៏ដូចជារួមគ្នាអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពយោងតាមរបៀបវារៈរបស់អង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ