ប្រធានមហាអយ្យការ អមតុលាការកំពូលវៀតណាមជួបធ្វើការជាមួយប្រធានមហាអយ្យការ អមតុលាការកំពូលចិន
|
ប្រធានមហាអយ្យការ អមតុលាការកំពូលវៀតណាមជួបធ្វើការជាមួយប្រធានមហាអយ្យការ អមតុលាការកំពូលចិន |
(VOV)_ក្នុងក្របខ័ណ្ឌសន្និសីទអគ្គរដ្ឋអាជ្ញាអមតុលាកាប្រជាជនកំពូល អយ្យ
ការនៃបណ្ដាប្រទេសអាស៊ាន -ចិន លើកទី៩ នៅទីក្រុង Nan Ninh ខេត្ត Guangxi
(ចិន) នារសៀលថ្ងៃទី២៤ វិច្ឆិកា ប្រធានមហាអយ្យការ អមតុលាការកំពូលវៀត
ណាមលោក Nguyen Hoa Binh បានជួបធ្វើការជាមួយប្រធានមហាអយ្យការ អម
តុលាការកំពូលចិន លោក Cao Jianming ។ លោក Cao Jianming បានវាយតំលៃ
ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់មហាអយ្យការ អមតុលាការកំពូលនៃប្រ
ទេសទាំងពីរចាប់ពីឆ្នាំ ២០១២មក។ ប្រធានមហាអយ្យការ អមតុលាការកំពូល
ចិនបានស្នើថា៖ ត្រូវបង្កើនកិច្ចសហប្រិតបត្តិការប្រកបដោយប្រសិទ្ធិភាព រួមចំ
ណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រ
ទេសទាំងពីរ។ រីឯ ប្រធានមហាអយ្យការ អមតុលាការកំពូលវៀតណាម លោក
Nguyen Hoa Binh បានលើកច្បាស់ថា៖ ភាគីទាំងពីរត្រូវបង្កើនការផ្លាស់ប្តូរគណៈ
ប្រតិភូគ្រប់ជាន់ថ្នាក់ បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យបណ្ដុះបណ្ដាល និង
បំប៉ន់កម្មាភិបាល…ជាដើម ដើម្បីធ្វើសុក្រិតយន្តការសហប្រតិបត្តិការរវាងភាគី
ទាំងពីរ៕