ប្រធានរដ្ឋ Tran Dai Quang ៖ វៀតណាមវាយតំលៃខ្ពស់ទស្សនះនិងតួនាទីកាន់តែកើនឡើងរបស់រុស្ស៊ី

ប្រធានរដ្ឋ Tran Dai Quang ៖ វៀតណាមវាយតំលៃខ្ពស់ទស្សនះនិងតួនាទីកាន់តែកើនឡើងរបស់រុស្ស៊ី  - ảnh 1
: ប្រធានរដ្ឋ Tran Dai Quang ៖ វៀតណាមវាយតំលៃខ្ពស់ទស្សនះនិងតួនាទីកាន់តែកើនឡើងរបស់រុស្ស៊ីនៅអាស៊ី-ប៉ាស៊ីហ្វីក

          (VOV)_ទីភ្នាក់ងារសារព័ត៍មានTASS (រុស្ស៊ី) នាថ្ងៃទី២៣ ឧសភា បានចុះ​ផ្សាយ​
ខ្លឹមសារនៃបទសម្ភាសន៍ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ។ ​ក្នុងបទ
សម្ភាសន៍លើកដំបូងជាមួយមជ្ឈដ្ឋានសារព័ត័មានអន្តរជាតិ ប្រធានរដ្ឋ លោក 
Tran Dai Quang បានអះអាងថា៖ អាស៊ី-ប៉ាស៊ីហ្វីក ជា​មជ្ឈមណ្ឌល​អភិវឌ្ឍន៍ដ៏សកម្ម
 ដើរតួនាទីយុទ្ធសាស្ត្រ និងកាន់តែសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃ នៅលើពិភពលោក។
 ប្រធានរដ្ឋ លោក Tran Dai Quang វាយតំលៃខ្ពស់អំពី​តួនាទី​​ និងថានះកាន់តែខ្ពស់
របស់រុស្ស៊ី ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក ក៏ដូចជាការរួម​វិភាគទានរបស់រុស្ស៊ីក្នុង APEC ។
 ប្រធានរដ្ឋក៏បានសង្ឃឹមថា​៖ រុស្ស៊ីបន្តចូល​រួមយ៉ាងសកម្មយន្តការសហប្រតិបត្តិការ
អាស៊ាន-រុស្ស៊ី ជួយឧបត្ថម្ភអាស៊ាន​បង្កើន​តួនាទី និងប្រសិទ្ធិភាពកិច្ចសហប្រតិបត្តិ
ការអាស៊ាន-រុស្ស៊ី ជួយឧបត្ថម្ភអាស៊ាន​ បង្កើនតួនាទី និងប្រសិទ្ធិភាពសកម្មភាពនៃ
យន្តការសន្ទនាផ្សេងៗ។ ប្រធានរដ្ឋ លោក Tran Dai Quang ក៏បានអះអាងថា៖នា
ពេលខាងមុខនេះ ជាមួយ​តួនាទីជាសមាជិកអាស៊ាន និងជាដៃគូយុទ្ធសាស្ត្រ លើ
គ្រប់វិស័យរបស់រុស្ស៊ី វៀតណាមត្រៀមខ្លួនជាស្រេច ធ្វើជាសស្ពានតភ្ជាប់ ជំរុញកិច្ច
សហប្រតិបត្តិការ លើ​គ្រប់វិស័យ និងប្រសិទ្ធិភាពរវាងអាស៊ាននិងរុស្ស៊ី តាមនោះ
លើកកំពស់តួនាទី​របស់វៀតណាមនិងរុស្ស៊ី ក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមចំណែក
សកម្មសំរាប់​សន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍សម្បូររុងរឿង លើទូទាំងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ