ប្រធានរដ្ឋ Truong Tan Sang ទទួលជួបជាមួយ ព្រះរាជបុត្រាជប៉ុន Akishino

ប្រធានរដ្ឋ Truong Tan Sang ទទួលជួបជាមួយ ព្រះរាជបុត្រាជប៉ុន Akishino - ảnh 1
ប្រធានរដ្ឋ Truong Tan Sangទទួលជួបជាមួយព្រះរាជបុត្រា
ជប៉ុនAkishino (រូបថតៈ TTXVN)

(VOV)-នាថ្ងៃទី១៧សីហានៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម Truong Tan
Sang បានទទួលជួបសន្ទនាជាមួយព្រះរាជបុត្រាជប៉ុនក្នុងឱកាសព្រះរាជបុត្រា យាងដំណើបំពេញទស្សនកិច្ចនៅវៀតណាម។ នៅក្នុងការជួបសន្ទនានេះ ប្រ
ធានរដ្ឋ Truong Tan Sang អះអាងថារដ្ឋាភិបាលនិងប្រជាជនវៀតណាមយក
ចិត្តទុកដាក់ជាពិសេសដល់ទំនាក់ទំនង​ កិច្ចសហប្រតិបត្តិការមិត្តភាពជាមួយ
ជប៉ុន និងចាត់ទុកនេះ ជាអាទិភាពចំបង១ក្នុងចំណោមអាទិភាព ក្នុងគោល
នយោបាយកិច្ចការបរទេសរបស់វៀតណាម។ ប្រធានរដ្ឋក៏ចាត់ទុកដែរថា ក្នុង
ឆ្នាំ២០១៣ វៀតណាម ជប៉ុន នឹងរួមគ្នារំលឹកខួបអនុស្សាវរីយ៌លើកទី៤០ទិវា
បង្កើតទំនាក់ទំនងការទូត តាមនោះ ពង្រឹងនិងពង្រីកថែមទៀតទំនុកទុកចិត្ត
និងកាយល់ដឹងគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។ ព្រះរាជបុត្រាក៏មាន
គោលបំណងទទួលការជួយ ឧតប្ថម្ភរបស់រដ្ឋវៀតណាម និងបណ្តាតំបន់ដែល
ព្រះរាជបុត្រាយាងទៅទស្សនកិច្ច ដើម្បីគោលដៅយកចិត្តទុកដាក់ ការពារ
បរិស្ថានទទួលបានជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ