ប្រធានរដ្ឋ Truong Tan Sang ទទួលជួបជាមួយអភិបាលទីក្រុង Saint-Peterburg
|
ប្រធានរដ្ឋ Truong Tan Sang ទទួលជួបជាមួយអភិបាលទីក្រុង
Saint-Peterburg |
(VOVworld)-នាថ្ងៃទី៧ធ្នូ នៅក្នុងជំនួបសន្ទនាជាមួយលោក Georgy Poltavchenko
អភិបាលទីក្រុង Saint-Peterburg សហព័ន្ធរុស្ស៊ី ដែលកំពុង បំពេញទស្សនកិច្ចនៅ
វៀតណាម ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានចាត់ទុកថា Saint-
Peterburg ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌និង ទេសចរណ៍របស់រុស្ស៊ី។តាមនោះ គណៈប្រតិភូតំណាងទីក្រុងនិងរួមជាមួយដៃគូ វៀតណាមព្រមព្រៀងគ្នាលើវិធាន
ការសហប្រតិបត្តិការជាក់ស្តែងមួយចំនួន ក្នុងបំណងនាំមកនូវប្រសិទ្ធិភាពល្អបំផុត
ដូចជាការរំពឹងទុករបស់ថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរ។ នៅទីនេះ
អភិបាលទីក្រុង Saint-Peterburg បានសង្កត់ ធ្ងន់ទៅលើទំនាក់ទំនងប្រពៃណីរវាង
វៀតណាមជាមួយសហព័ន្ធរុស្ស៊ីនិយាយរួម និងរវាងទីក្រុង Saint-Peterburgជាមួយ
ទីក្រុងនានារបស់វៀតណាមនិយាយ ដោយឡែក។ ហើយនាបច្ចុប្បន្ន មានអង្គ
ភាពអាជីវកម្ម Saint-Peterburgជាច្រើន បានអនុវត្តប្រកបដោយប្រសិទ្ធិភាពជាមួយ
ដៃគូវៀតណាម។ ក្នុងឱកាសនេះដែរ តំណាងនៃក្រុមហ៊ុនចំនួន២០នឹងរួមជាមួយ
បណ្តាអង្គភាពអាជីវកម្មវៀតណាម រៀបចំវេទិការអង្គភាពអាជីវកម្មដោយផ្តោត
សំខាន់លើវិស័យមួយចំនួន ដូចជា ថាមពល ឬសុខាភិបាលជាដើម៕