ប្រធានរដ្ឋ Truong Tan Sang ទទួលជួបអាជីវករឆ្នើមនៃផ្នែកតម្បាញ់កាត់ដេរ

ប្រធានរដ្ឋ Truong Tan Sang ទទួលជួបអាជីវករឆ្នើមនៃផ្នែកតម្បាញ់កាត់ដេរ - ảnh 1
ប្រធានរដ្ឋ Truong Tan Sang ទទួលជួបអាជីវករឆ្នើមនៃផ្នែកតម្បាញ់កាត់ដេរ(TTXVN)

(VOV)_នាថ្ងៃទី ២៤ មិនា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក 
Truong Tan Sang ទទួលជួបសន្ទនាជាមួយអាជីវករឆ្នើមនៃ ​ផ្នែកតម្បាញ់​កាត់ដែរចំ
នួន ៥០នាក់ ដំណាងអោយអាជីវករចំនួន៦ម៉ឹននាក់​ក្នុង​ទូទាំងប្រទេស  ដែលចូល រួមពិធីប្រគល់ពាន​រង្វាន់សំរាប់អង្គភាពអាជីវកម្មឆ្នើម ​ដោយក្រសួងឧស្សាហ-ពាណិជ្ជកម្ម និងសម្ព័ន្ធសមាគមតម្បាញ់កាត់ដេរ​វៀតណាមរៀបចំឡើង។ លោកប្រធានរដ្ឋ Truong Tan Sang បានចាត់ទុកថា៖​នាពេលកន្លងទៅ រដ្ឋបាន​មានការខំប្រឹងប្រែងក្នុង​ការបើកទូលាយទីផ្សារតំបាញ់កាត់ដេរ ចូលរួមការចរចារ
នៅ វេទិកាផ្សេងៗ ស្ដីពីកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ច​យុទ្ធសាស្ត្រអន្តរប៉ាស៊ីហ្វីក
 ( TPP) ជាមួយកូរ៉ខាងត្បូង រុស្ស៊ី…លៗ ប្រធានរដ្ឋ​ក៏បាន​ស្ងើចសរសើររាល់ការ
ខំប្រឹង ប្រែងរបស់ផ្នែកតំបាញ់កាត់ដេរ ដែលរួមចំណែក​ក្នុង​កំណើនសេដ្ឋកិច្ច 
នាំចេញ  បង្កើតការងារធ្វើ ។ លោកក៏បាន​ក្រើនរំលឹកផ្នែកតំ​បាញ់កាត់ដេរត្រូវស្រាវ ជ្រាវយ៉ាងម៉ត់ចត់រាល់យន្តការ គោលនយោបាយ លើកកំពស់ប្រភពធនធានមនុស្ស
 …។ល។ លោកប្រធានរដ្ឋ ក៏ជឿជាក់ថា៖ ដោយមានតួនាទីនិងសក្ដានុភាពសំខាន់  ផ្នែកតំបាញ់កាត់ដេរ នឹងបន្តជំរុញខ្លាំងការកសាងពាណិជ្ជសញ្ញាតំបាញ់កាត់ដេរ
វៀតណាម លើកកំពស់តំលៃប្រាក់ពាណិជ្ជកម្មនាំចេញ ឡើងដល់២៥ពាន់លាន
ដុងនាពេលជិតៗនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ