ប្រធានរដ្ឋ Truong Tan Sang អញ្ជើញចូលរួមពិធីបូកសរុបអណត្តិក្រុមប្រឹក្សាទ្រឹស្តីរិះគន់អក្សរសាស្ត្រសិល្
|
ប្រធានរដ្ឋ Truong Tan Sang ថ្លែងមតិនៅសន្និសីទ |
(VOVworld)-នាព្រឹកថ្ងៃទី២មិនានៅទីក្រុងហាណូយ ក្រុមប្រឹក្សាទ្រឹស្តី រិះគន់អក្សរ សាស្ត្រមជ្ឈឹម បានរៀបចំសន្និសីទបូកសរុបសកម្មភាពនៃអាណត្តិមហាសន្និបាត បក្សលើកទី១១។ថ្លែងមតិនៅសន្និសីទនេះ ប្រធានរដ្ឋTruong Tan Sang បាន វាយតម្លៃខ្ពស់ចំពោះការដែលក្នុងអាណត្តិរបស់ខ្លួន ក្រុមប្រឹក្សាទ្រឹស្តី រិះគន់អក្សរ សាស្រ្តសិល្បៈមជ្ឈឹមបានក្តាប់ជាប់នូវតួនាទីភារកិច្ចដែលបានប្រគល់ជូនដោយ ស្មារតីសាមគ្គី សហប្រតិបត្តិការ សកម្ម និងមានការច្នៃប្រឌិតផ្លាស់ប្តូរថ្មី។ ក្នុង អាណត្តិកន្លងទៅ ក្រុមប្រឹក្សាបានបំពេញល្អនូវគោលនយោបាយរបស់បក្ស មជ្ឈឹមនិងការិយាល័យនយោបាយ រួមចំណែកកសាងនិងអភិវឌ្ឍន៍ជួរបញ្ញាវ័ន្ត អ្នកនិពន្ធនិងសិល្បៈករសិល្បៈការិនី។ប្រធានរដ្ឋ លោក Truong Tan Sang ក៏ ក្រើនរំលឹកឲ្យក្រុមប្រឹក្សាបន្តកែលំអរយន្តការ វិធីសាស្ត្រធ្វើសកម្មភាព រួមចំណែក លើកកំពស់មនសិការរបស់ក្រសួងស្ថាប័នគ្រប់ជាន់ថ្នាក់អំពីតួនាទីរបស់វប្បធម៌ អក្សរសាស្ត្រសិល្បៈឆ្ពោះទៅកសាងខឿនវប្បធម៌ជឿនលឿនពោរពេញទៅដោយ អត្តសញ្ញាណជាតិ ដើម្បីប្រទេសជាតិអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពពីមួយថ្ងៃទៅមួយថ្ងៃ៕