ប្រធានរដ្ឋ Truong Tan Sang អញ្ជើញចូលរួមពិធីប្រគល់កិត្តនាមសិល្បៈកប្រជាជននិងសិល្បករឆ្នើម
|
ប្រធានរដ្ឋ Truong Tan Sang អញ្ជើញចូលរួមពិធីប្រគល់
កិត្តនាមសិល្បៈកប្រជាជន និងសិល្បករឆ្នើម |
(VOVworld)-នាថ្ងៃទី១០មករា ក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម បានរៀបចំពិធីប្រគល់កិត្តិនាមសិល្បករ សិល្បការិនីប្រជាជននិងសិល្បករ សិល្ប ការិនីឆ្នើមលើកទី៨។ នៅទីនេះ លោក Truong Tan Sang បានវាយតម្លៃខ្ពស់ ចំពោះការរួមចំណែកយ៉ាងសកម្មរបស់ជនដែលមានទេពកោសល្យលើវិស័យ
សិល្បៈ ចូលក្នុងការឯកភាពប្រទេសជាតិ និងបុព្វហេតុកសាងនិងការពារមាតុ
ប្រទេស។ លោក Truong Tan Sang បានមានប្រសាសន៍ថា៖
“បក្ស រដ្ឋនិងប្រជាជនវៀតណាមមានបំណងនិងជឿជាក់ថា សិល្បៈករ សិល្បៈ
ការិនីទាំងអស់ នឹងមានការហាត់ពត់លត់ដំ លើកកំពស់ចំណេះដឹង ទេព កោសល្យ និងលក្ខណៈសម្បត្ដិ សំដៅពង្រឹងនិងពង្រីកនូវប្រពៃណីរបស់សិល្បៈ បដិវត្តន៍និងវប្ប
ធម៌វៀតណាម។ សិល្បករ សិល្បការិនីគប្បីបង្កើតធឲ្យបាននូវវណ្ណៈ កម្មមានតម្លៃ ដើម្បីកសាងខឿនសិល្បៈវៀតណាមពោរពេញទៅដោយអត្តសញ្ញា ណជាតិ ព្រម
ទាំងផ្សព្វផ្សាយនូវតម្លៃវប្បធម៌វៀតណាមទៅកាន់ពិភពលោកផង ដែរ”
ក្នុងពិធីប្រគល់កិតិ្តនាមឆ្នាំនេះ មានសិល្បៈករ សិល្បៈការិនីចំនួន១០២នាក់ ទទួលបានកត្តិនាមជាសិក្បៈករសិក្បៈការិនីប្រជាជន និង៣៧៧នាក់ទទួលបាន
កិត្តិនាមជាសិល្បៈករ សិល្បៈការិនីឆ្នើម៕