ប្រធានរដ្ឋ Truong Tan Sangចូលរួមពិធីរំលឹកខួបលើកទី៤០នៃទិវាបង្កើតកម្លាំងយុវជនស្ម័គ្រចិត្តហូជីមិញ

ប្រធានរដ្ឋ Truong Tan Sangចូលរួមពិធីរំលឹកខួបលើកទី៤០នៃទិវាបង្កើតកម្លាំងយុវជនស្ម័គ្រចិត្តហូជីមិញ - ảnh 1
ប្រធានរដ្ឋ Truong Tan Sang អញ្ជើញចូលរួមពិធីរំលឹកខួបលើក
ទី៤០នៃទិវា បង្កើតកម្លាំងយុវជនស្ម័គ្រចិត្តទីក្រុងហូជីមិញ


(VOVworld)-នាយប់ថ្ងៃទី២៧មិនា នៅទក្រុងហូជីមិញភាគខាងត្បូងវៀតណាមបាន រៀបចំពិធីរំលឹកខួបលើកទី៤០នៃទិវាបង្កើតនិងការរីកចំរើនរបស់កម្លាំង យុវជនស្ម័គ្រ ចិត្តទីក្រុងហូជីមិញ។ អញ្ជើញចូលរួមក្នុងពិធីមានវត្តមានប្រធានរដ្ឋ វៀតណាម
លោក Truong Tan Sang លេខាគណៈកម្មាធិការបក្សទីក្រុងលោក Dinh La Thang និងថ្នាក់ដឹកនាំទីក្រុងជាច្រើនរូបទៀត។ នៅក្នុងពិធីនេះ លោក Tran Phu Lu មេបញ្ជា
ការកម្លាំងយុវជនស្ម័គ្រចិត្តទីក្រុងហូជីមិញបានឲ្យដឹងថា៖

“នាពេលខាងមុខ កងកម្លាំងយុវជនស្ម័គ្រចិត្តទីក្រុងនឹងបន្តការស្រាវជ្រាវដាក់ សំណើរ
ជូនទីក្រុង ដោយចូលរួមអនុវត្តរាល់កម្មវិធីលោតផ្លោះដែលផ្សាភ្ជាប់ ជាមួយនឹងគោល
ដៅកសាងរបៀបរស់នៅអរិយធម៌នគរ និងការពារទេសភាព បរិស្ថានជុំវិញទីក្រុង។
ជាពិសេស នាពេលខាងមុខ យើងខ្ញុំនឹង រួមសហការគ្នា ជាមួយផ្នែកដទៃក្នុងការ
ធានាសន្តិសុខសណ្តាប់ធ្នាប់សង្គម ”។

        នៅក្នុងពិធីនេះក៏បានប្រព្រឹត្តទៅកម្មវិធីសិល្បៈដោយប្រធានបទ “ព័ណ៌រអាវ យុវជនស្ម័គ្រចិត្តខៀវជានិច្ច”។ ក្នុងឱកាសនេះដែរ ប្រធានរដ្ឋ លោក Truong Tan
Sang បានប្រគល់គ្រឿងឥស្សរិយយសឯករាជថ្នាក់ទី៣ជូនកម្លាំងយុវជនស្ម័គ្រ​ចិត្តទីក្រុងហូជីមិញផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ