ប្រធានរដ្ឋ Truong Tan Sangបន្តដំណើរបំពេញការងារនៅខេត្ត Dien Bien

(VOV) – បន្តដំណើរបំពេញការងារនៅខេត្ត Dien Bien ភាគខាងជើងវៀតណាម
នាព្រឹកថ្ងៃទី ១៦ មេសា ប្រធានរដ្ឋវៀតណាម Truong Tan Sang បានជួបធ្វើការ
ជាមួយថ្នាក់ដឹកនាំរបស់ ខេត្ត Dien Bien​ អំពីសភាពការអនុវត្តភារកិច្ចសេដ្ឋកិច្ច
សង្គម និងធានាសន្តិសុខការពារ ប្រទេសក្នុងតំបន់។ ប្រធានរដ្ឋបានសង្កត់ធ្ងន់
ថា៖ ខេត្តត្រូវអនុវត្តល្អគោលនយបាយ ជនជាតិនិងសាសនា សំដៅបង្កើនចំណង
សាមគ្គីភាព ទន្ទឹមនឹងនោះ ត្រូវសុគ្រិតប្រព័ន្ធ នយោបាយនៅមូលដ្ឋាន។ “បញ្ហា
ជីវភាពរស់នៅរបស់ប្រជាជនសេដ្ឋកិច្ចគឺដ៏សំខាន់។ទី២គឺប្រព័ន្ធនយោបាយ
មូលដ្ឋាន។ប្រសិនបើ យើងចង់ដឹកនាំបានប្រជាជន នោះគឺ យើងមិនអាចខ្វះ
សាខាបក្ស និងសាខាបក្សគឺមិនអាចអន់ខ្សោយបានឡើយ៕”

ប្រធានរដ្ឋ Truong Tan Sangបន្តដំណើរបំពេញការងារនៅខេត្ត Dien Bien - ảnh 1
ប្រធានរដ្ឋវៀតណាម Truong Tan Sang បានជួបធ្វើការជាមួយថ្នាក់ដឹកនាំរបស់ ខេត្ត Dien Bien (Image: VOVonline)


ប្រតិកម្មទៅវិញ

ផ្សេងៗ