ប្រធានរដ្ឋ លោក Nguyen Xuan Phuc ជួបធ្វើការតាមអនឡាញជាមួយប្រធានសមាគមមិត្តភាពកូរ៉េខាងត្បូង - វៀតណាម

(VOVWORLD) - នាព្រឹកថ្ងៃទី ៣០ ខែមិថុនា ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការតាមអ៊ិនធឺរណែតជាមួយលោក Choi Young Joo ប្រធានសមាគមមិត្តភាពកូរ៉េ ខាងត្បូង- វៀតណាមនិងជាប្រធានសម្ព័ន្ធក្រុមហ៊ុន Panko។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc ជួបធ្វើការតាមអនឡាញជាមួយប្រធានសមាគមមិត្តភាពកូរ៉េខាងត្បូង - វៀតណាម - ảnh 1លោកប្រធានរដ្ឋ  Nguyen Xuan Phuc ជួបធ្វើការតាមអនឡាញជាមួយលោក Choi Young Joo ប្រធានសមាគមមិត្តភាពកូរ៉េខាងត្បូង - វៀតណាម (រូបថត៖ VOV)

នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានទទួលស្គាល់និងវាយតម្លៃខ្ពស់ចំពោះសមាគមមិត្តភាពកូរ៉េខាងត្បូង - វៀតណាម ដែលបានប្រមូលប្រាក់ចំនួន ១ លានដុល្លារពីធុរកិច្ចកូរ៉េខាងត្បូងដើម្បីជួយឧបត្ថម្ភដល់វៀតណាមក្នុងការ បង្ការប្រយុទ្ធប្រឆាំង កូវីដ -១៩ ក្នុងនោះមានទាំងសម្ព័ន្ធក្រុមហ៊ុន Panko ផងដែរ។ លោកប្រធានរដ្ឋបានបញ្ជាក់ថា វៀតណាមតែងតែមានបរិយាកាសនយោបាយស្ថិរភាពនិងបរិយាកាសវិនិយោគអាជីវកម្មគួរឱ្យទាក់ទាញ។ នេះគឺជាមូល ដ្ឋានសំខាន់ដើម្បីបន្តជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម ការវិនិយោគនិងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំនិងមានប្រសិទ្ធភាពជាងទៀត។

រីឯខ្លួនវិញប្រធានសមាគមមិត្តភាពកូរ៉េខាងត្បូង - វៀតណាម លោក Choi Young Joo បានឲ្យដឹងថា ទឹកប្រាក់ចំនួន ១ លានដុល្លារអាមេរិកដែលអង្គភាពអាជីវកម្មកូរ៉េខាងត្បូងចូលរួមជួយឧបត្ថម្ភវៀតណាមគឺបង្ហាញពីការស្រឡាញ់និងចែករំលែកជាមួយវៀតណាម ក្នុងការទប់ទល់នឹងស្ថានភាពជំងឺ។ សមាគមមិត្តភាពកូរ៉េ - វៀតណាមមានបំណងផ្ញើប្រាក់នេះទៅជួយដល់ទីក្រុង ហូជីមិញ ដែលកំពុងរងសម្ពាធយ៉ាងខ្លាំងដោយសារតែការរីករាលដាលនៃជំងឺកូវីដ -១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ