ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបជាមួយថ្នាក់ដឹកនាំប្រទេសនិងអង្គការអន្តរជាតិ

(VOVWORLD) - នៅថ្ងៃដំបូងនៃប្រតិបត្តិការនៅទីក្រុងញូវយ៉ក នាថ្ងៃទី ២១ ខែកញ្ញា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋ លោក Nguyen Xuan Phuc  មានជំនួបសន្ទនាមួយចំនួនជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសនិងប្រធានធនាគារពិភពលោក។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបជាមួយថ្នាក់ដឹកនាំប្រទេសនិងអង្គការអន្តរជាតិ - ảnh 1លោកប្រធានរដ្ឋ Nguyen Xuan Phuc ក្នុងជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in  (រូបថត៖ TTXVN)

នៅក្នុងជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានមានប្រសាសន៍ថា ប្រទេសទាំងពីរគួរតែយកឈ្នះលើជំងឺរាតត្បាតក្នុងពេលឆាប់ៗនេះ ដើម្បីនាំទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តបច្ចុប្បន្នឆ្ពោះទៅរកការអភិវឌ្ឍកាន់តែស៊ីជម្រៅនិងទូលំទូលាយថែមទៀតនាពេលខាងមុខនេះ ជាពិសេសនៅឆ្នាំ ២០២២ ជាខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។  ទន្ទឹមនឹងនោះលោកប្រធានរដ្ឋបានស្នើឱ្យកូរ៉េខាងត្បូង បន្តបង្កើនទំហំនិងចំនួនគម្រោងវិនិយោគទន្ទឹមជាមួយការផ្ទេរបច្ចេកវិទ្យាមកវៀតណាម ហើយនឹងបន្តបង្កើតលក្ខខណ្ឌសម្រាប់អាជីវកម្មកូរ៉េខាងត្បូងមកវិនិយោគនៅវៀតណាម។ ចំណែកប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in មានបំណងចង់ជំរុញថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម និងប្រកាសថារដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចចិត្តជួយដល់វៀតណាមនូវវ៉ាក់សាំងការពារ កូវីដ ១៩ ជាង ១ លានដូស ហើយនឹងបញ្ជូនទៅវៀតណាមនៅពាក់កណ្តាលខែ ១០ ខាងមុខនេះ។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបជាមួយថ្នាក់ដឹកនាំប្រទេសនិងអង្គការអន្តរជាតិ - ảnh 2លោកប្រធានរដ្ឋ Nguyen Xuan Phuc ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋអៀរឡង់លោក Michael Martin  (រូបថត៖ TTXVN)

នាថ្ងៃដដែល ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីអៀរឡង់លោក Michael Martin ប្រធានរដ្ឋ លោក Nguyen Xuan Phuc  មានបំណងចង់ឲ្យថ្នាក់ដឹកនាំអៀរឡង់ផ្តោតការយកចិត្តទុកដាក់និងជំរុញរដ្ឋសភានៃប្រទេសនេះផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគសហភាពអឺរ៉ុប-វៀតណាម (EVIPA) ឆាប់ៗនេះ។ លោកប្រធានរដ្ឋបានស្នើឱ្យអៀរឡង់គាំទ្រវៀតណាមក្នុងការទទួលបានប្រភពវ៉ាក់សាំងនិងពិចារណាលើការផ្តល់ឧបករណ៍វេជ្ជសាស្ត្រដល់វៀតណាមផងដែរ។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបជាមួយថ្នាក់ដឹកនាំប្រទេសនិងអង្គការអន្តរជាតិ - ảnh 3លោកប្រធានរដ្ឋ Nguyen Xuan Phuc ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីដាណឺម៉ាក Mette Frederiksen  (រូបថត៖ TTXVN)

នៅក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីដាណឺម៉ាក Mette Frederiksen លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើថា នាយករដ្ឋមន្រ្តីដាណឺម៉ាកយកចិត្តទុកដាក់គាំទ្រវៀតណាមក្នុងការទទួលបានវ៉ាក់សាំងបង្ការកូវីដ -១៩ តាមរយៈយន្តការ COVAX។ នាយករដ្ឋមន្រ្តីដាណឺម៉ាកបានឯកភាពជាមួយសំណើរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc លើបញ្ហាវ៉ាក់សាំង ហើយបាននិយាយថា លោកនឹងលើកទឹកចិត្តដល់អាជីវកម្មដាណឺម៉ាកជំរុញការវិនិយោគនៅវៀតណាមផង ដែរ។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបជាមួយថ្នាក់ដឹកនាំប្រទេសនិងអង្គការអន្តរជាតិ - ảnh 4លោកប្រធានរដ្ឋ Nguyen Xuan Phuc ក្នុងជំនួបជាមួយប្រធានាធិបតីស្លូវ៉ានី Borut Pahour (រូបថត៖ TTXVN)

នៅក្នុងជំនួបជាមួយប្រធានាធិបតីស្លូវេនីលោក Borut Pahour ដែលជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសហភាពអឺរ៉ុប ប្រធានរដ្ឋលោក Nguyen Xuan Phuc បានមានប្រសាសន៍ថា វៀតណាមចាប់អារម្មណ៍ជាពិសេសលើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយសហភាពអឺរ៉ុបក្នុងការអភិវឌ្ឍជលផលនិងនេសាទប្រកបដោយនិរន្តរភាពហើយបានស្នើឱ្យស្លូវេនីគាំទ្រនិងជំរុញការខដកការព្រមានអំពីកាតលឿងរបស់សហភាពអឺរ៉ុប IUU ចំពោះផលិតផលគ្រឿងសមុទ្ររបស់វៀតណាម។ គោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមគឺជំរុញការនេសាទប្រកបដោយការទទួលខុសត្រូវនិងនិរន្តរភាពស្របតាមច្បាប់អន្តរជាតិ។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបជាមួយថ្នាក់ដឹកនាំប្រទេសនិងអង្គការអន្តរជាតិ - ảnh 5លោកប្រធានរដ្ឋ Nguyen Xuan Phuc ក្នុងជំនួបជាមួយប្រធានធនាគារពិភពលោកលោក David Malpass  (រូបថត៖ TTXVN) 

នៅថ្ងៃទី ២១ ខែកញ្ញា ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអញ្ជើញជួបជាមួយប្រមុខរដ្ឋនិងមេដឹកនាំជាន់ខ្ពស់នៃប្រទេសថៃ បង់ក្លាដែស ស្រីលង្កា ឡាតវី ដូមីនីកានិងស៊ុយអែត ហើយបានជួបបេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកនិងជួបជាមួយប្រធានធនាគារពិភពលោកលោក ។ល។ ដោយពិភាក្សាអំពីវិធានការជាច្រើនដើម្បីលើកកម្ពស់និងអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ