ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីរដ្ឋាភិបាល លោក Pham Minh Chinh អញ្ជើញចូលរួមពិធីប្រគល់ការងាររបស់នាយករដ្ឋមន្រ្តី

(VOVWORLD) -  នារសៀលថ្ងៃទី ៨ មេសា នៅទីស្នាក់ការរដ្ឋាភិបាល ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានចូលរួមពិធីប្រគល់ការងាររបស់នាយករដ្ឋមន្ត្រីនិងប្រកាសសេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋស្តីពីការតែងតាំងឧបនាយករដ្ឋមន្ត្រីមួយចំនួន, រដ្ឋមន្រ្តីនិងសមាជិករដ្ឋាភិបាលដទៃទៀតនៃរដ្ឋាភិបាលអាណត្តិ ២០១៦-២០២១។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីរដ្ឋាភិបាល លោក Pham Minh Chinh អញ្ជើញចូលរួមពិធីប្រគល់ការងាររបស់នាយករដ្ឋមន្រ្តី - ảnh 1ប្រធានរដ្ឋ លោក Nguyen Xuan Phuc អតីតនាយករដ្ឋមន្រ្តីរដ្ឋាភិបាល អញ្ជើញជូនផ្កាអបអរសាទរដល់លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាល Pham Minh Chinh (រូបថត៖ TTXVN)

នៅក្នុងពិធីនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានប្រគល់សេចក្តីសម្រេចចិត្តតែងតាំងនិងអបអរសាទរឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល គឺលោក Le Minh Khai លេខាមជ្ឈឹមបក្ស អតីតអធិការរដ្ឋាភិបាល និងលោក Le Van Thanh សមាជិកមជ្ឈឹមបក្ស អតីតលេខាគណៈកម្មាធិការបក្សទីក្រុង Hai Phong។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តី លោក Pham Minh Chinh ក៏បានអញ្ជើញប្រគល់សេចក្តីសម្រេចចិត្តតែងតាំងនិងអបអរសាទរដល់រដ្ឋមន្ត្រីចំនួន ១២ រូប ប្រធានគណៈកម្មាធិការនិងសមាជិករដ្ឋាភិបាល ដែលទើបតែត្រូវបានរដ្ឋសភាអនុម័តតែងតាំងតំណែង នៅសម័យប្រជុំលើកទី ១១ នៃរដ្ឋសភានីតិកាលទី១៤។

អញ្ជើញថ្លែងមតិនៅពិធីប្រគល់ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានសម្តែងគោលបំណងថា រដ្ឋាភិបាលថ្មីនឹងកែលម្អស្ថាប័នច្បាប់ឲ្យប្រសើរជាងមុន លើកកម្ពស់ប្រសិទ្ធភាពក្ប៉ាលម៉ាស៊ីនរដ្ឋបាលរដ្ឋ។ ទន្ទឹមជាមួយគ្នា បន្តកែលំអរបរិយាកាសវិនិយោគធ្វើអាជីវកម្ម ដើម្បីសម្រួលដល់ប្រជាជននិងអាជីវកម្ម ក៏ដូចជា លើកទឹកចិត្តខ្លាំងថែមទៀតដល់សកម្មភាពចាប់ផ្តើមអាជីវកម្មផងដែរ។

អញ្ជើញថ្លែងនៅក្នុងពិធីប្រគល់នេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានបញ្ជាក់ថា ស្នងតំណែងពីរដ្ឋាភិបាលអាណត្តិ ២០១៦-២០២១ គឺជាកិត្តិយសផង ប៉ុន្តែក៏ជាការលំបាកនិងការសាកល្បង ដែលរដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីត្រូវប្រឈមមុខ ដើម្បីទទួលបាននូវមរតក ថែរក្សានិងលើកកម្ពស់សមិទ្ធផលដ៏ធំធេង ដែលរដ្ឋាភិបាលអាណត្តិមុនសម្រេចបាន ដើម្បីបន្តនាំប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព វិបុលភាពនិងភាពសុខក្សោមក្សាន្តរបស់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ