ប្រធានរដ្ឋ លោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចនៅស្វីស

(VOVWORLD) - នាព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចនៅសហព័ន្ធស្វីស និងបន្តដំណើរទៅបំពេញទស្សនកិច្ចជាផ្លូវការនៅ រុស្ស៊ី តាមការអញ្ជើញរបស់ប្រធានាធិបតី V. Putin។ 

ប្រធានរដ្ឋ លោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចនៅស្វីស - ảnh 1ប្រធានរដ្ឋ លោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចនៅស្វីស

ជាមួយនឹងកម្មវិធី រួមមានសកម្មភាពជិត ៣០  នៅប្រទេសស្វីស លោកប្រធានរដ្ឋ Nguyen Xuan Phuc បានជួបសន្ទនាជាមួយប្រធានាធិបតីស្វីស Guy Parmelin មានជំនួបជាមួយក្រុមប្រឹក្សាជាតិសហព័ន្ធ និងសកម្មភាពជាច្រើនទៀត។ តាមរយៈជំនួបនោះ ថ្នាក់ដឹកនាំស្វីសបានសម្តែងនូវបំណងចង់សហការជាមួយវៀតណាមឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតដើម្បីការអភិវឌ្ឍទៅវិញទៅមក។ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc និងប្រធានាធិបតីស្វីស Guy Parmelin បានឯកភាពលើខ្លឹមសារកិច្ចសហប្រតិបត្តិការសំខាន់ៗជាច្រើន ដែលក្នុងនោះ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពផ្តល់អាទិភាពដល់កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ការចរចារសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងប្លុកពាណិជ្ជកម្មសេរីដោយអឺរ៉ុប (EFTA)។ នេះនឹងជាក្របខ័ណ្ឌច្បាប់កិច្ចសហប្រតិបត្តិការដ៏សំខាន់សម្រាប់សហគ្រាសស្វីសដើម្បីធ្វើការវិនិយោគរយៈពេលយូរអង្វែងនៅវៀតណាម។ ជាមួយគ្នានេះ ប្រធានាធិបតីស្វីសក៏មានបំណងចង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាម ស្រដៀងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម- EU ដែលវៀតណាមបានចុះហត្ថលេខាជាមួយ EU។

ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅស្វីស ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ក៏មានសកម្មភាពពហុភាគីជាច្រើនជាមួយថ្នាក់ដឹកនាំនៃអង្គការអន្តរជាតិឈានមុខគេ ដូចជាអគ្គនាយកការិយាល័យអង្គការសហប្រជាជាតិប្រចាំប្រទេសស្វីស អគ្គនាយកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO), អគ្គនាយកនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) និងអគ្គនាយកនៃអង្គការសុខភាពពិភពលោក (WHO)។ ក្នុងនោះ អគ្គនាយកអង្គការសុខភាពពិភពលោក បានបញ្ជាក់ថា លោកនឹងបន្តសហការ និងគាំទ្រក្នុងការផ្តល់វ៉ាក់សាំងឲ្យបានច្រើនបំផុត ឱ្យបានឆាប់រហ័ស តាមដែលអាចធ្វើបានដល់ប្រទេសវៀតណាម។ ទន្ទឹមនឹងនោះគាំទ្រគំនិតប្រែក្លាយវៀតណាមទៅជាមជ្ឈមណ្ឌលក្នុងតំបន់អំពីការផលិតវ៉ាក់សាំងហើយនឹងបញ្ចូនវ៉ាក់សាំងដែលវៀតណាមផលិត ចូលរួមក្នុងកម្មវិធីសាកពិសោធន៍សកលផងដែរ។

បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសស្វីស ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសរុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ