ប្រធានរដ្ឋ លោក Nguyen Xuan Phuc៖ ប្រែក្លាយខេត្ត Thanh Hoa ទៅជាខេត្តគំរូ
(VOVWORLD) - នាព្រឹកថ្ងៃទី ២៩ សីហា នៅខេត្ត Thanh Hoa ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីក្នុងជំនួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍បក្សខេត្ត Thanh Hoa។
ប្រធានរដ្ឋ លោក Nguyen Xuan Phuc ថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ TTXVN) |
ថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានឲ្យដឹងថា ឈ្មោះភូមិសាស្ត្រខេត្ត “Thanh Hoa” ត្រូវបានអ្នកវិទ្យាសាស្ត្រកំណត់អត្តសញ្ញាណតាំងពីឆ្នាំ ១០២៩ ក្នុងរជ្ជកាលស្តេច Ly Thai Tong។ ដូច្នេះហើយ នៅសល់តែ ៧ ឆ្នាំទៀតប៉ុណ្ណោះ ដល់ថ្ងៃគម្រប់ខួប ១០០០ ឆ្នាំ នៃទិវាកំណើតរបស់ខេត្ត Thanh Hoa ដែលជាទឹកដីសម្បូរទៅដោយប្រពៃណីប្រវត្តិសាស្ត្រ ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍប្រទេសជាតិ។
ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានស្នើឲ្យគណៈកម្មាធិការបក្ស រដ្ឋាភិបាល និងប្រជាជនខេត្ត Thanh Hoa ត្រូវបង្កើតឲ្យមានចំណុចលោតផ្លោះ ដើម្បីឲ្យខេត្ត Thanh Hoa សម្រេចបាននូវសេចក្តីប្រាថ្នារបស់បុព្វជន និងបំណងប្រាថ្នារបស់លោកប្រធានហូជីមិញ ដែលធ្វើឲ្យខេត្ត Thanh Hoa ក្លាយជា ខេត្តគំរូនៅឆ្នាំ២០២៩។ តាមនោះ ខេត្ត Thanh Hoa ក្លាយជាបង្គោលកំណើនថ្មី រួមជាមួយនឹងរដ្ឋធានីហាណូយ ទីក្រុង Hai Phong និងខេត្ត Quang Ninh បង្កើតបានជាចតុកោណអភិវឌ្ឍន៍នៅភាគខាងជើងនៃប្រទេសវៀតណាម៕