ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនិងជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Yen Bai
(VOVWORLD) - នាព្រឹកថ្ងៃទី ៧ ខែកញ្ញានៅទីក្រុង Yen Bai ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅវិទ្យាល័យអន្តេវាសិកដ្ឋានជនជាតិភាគតិចខេត្ត Yen Bai។
ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅវិទ្យាល័យអន្តេវាសិកដ្ឋានជនជាតិភាគតិច ខេត្ត Yen Bai (រូបថត៖ VOV) |
ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការដែល Yen Bai ជាខេត្តដំបូងបង្អស់ បានរួមបញ្ចូលសន្ទស្សន៍សុភមង្គលក្នុងឯកសារនៃមហាសន្និបាតបក្សភាគខេត្ត ហើយបានសាកល្បងគំរូ “សាលាសុភមង្គល” ផងដែរ។
នៅព្រឹកថ្ងៃទី ៧ ខែកញ្ញា ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃខេត្ត Yen Bai ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានស្នើឱ្យខេត្ត Yen Bai ទាញយកសក្ដានុពលរបស់ខ្លួនសម្រាប់ការអភិវឌ្ឍ ជាពិសេសគឺធនធានព្រៃឈើ ដីព្រៃនិងប្រជាជនក្នុងខេត្ត។ លើសពីនេះទៅទៀត ខេត្តត្រូវការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារនីមួយៗ និងសហករណ៍តាមមូលដ្ឋាន ព្រមទាំងជំរុញការទាក់ទាញវិនិយោគិនធំៗ ដើម្បីបង្កើតការលើកទឹកចិត្តសម្រាប់ការអភិវឌ្ឍ។
លោកប្រធានរដ្ឋវាយស្គរដើម្បីបើកបវេសនកាលឆ្នាំសិក្សាថ្មី (ប្រភព៖ VOV) |
លោកប្រធានរដ្ឋអញ្ជើញមានប្រសាសន៍ថាៈ “ខ្ញុំស្នើឱ្យ Yen Bai អនុវត្តន៍ឲ្យបានល្អគោលនយោ បាយសន្តិសុខសង្គមសម្រាប់ប្រជាជនមានហូបចុកគ្រប់គ្រាន់ ឈានឡើងរកភាពសម្បូរធូធារ។ ដូច្នេះក្រមសន្ទស្សន៍សុភមង្គលដែល មហាសន្និបាតបក្សលើកទី ១៩ របស់ខេត្តនាំចេញនោះនឹងចេញជារូបរាងក្នុងពេលឆាប់ៗនេះ។ ជាពិសេសការទទួលបានការអប់រំប្រកបដោយគុណភាពនិងសេវាថែទាំសុខភាពមូលដ្ឋានសម្រាប់ប្រជាជនជាពិសេស ជនជាតិ ភាគតិច។ ប្រសិនបើចង់កែលំអរជីវភាពរបស់ជនជាតិភាគតិច តំបន់ក្រីក្រ បញ្ហាការកែលំអចំណេះដឹងរបស់ប្រជាជនតាមរយៈការអប់រំនិងបណ្តុះបណ្តាលមានសារៈសំខាន់ណាស់។ បន្ទាប់គឺការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព”
លោកប្រធានរដ្ឋបានស្នើឱ្យខេត្ត Yen Bai យកចិត្តទុកដាក់អនុវត្តន៍គោលនយោបាយឱ្យបានល្អចំពោះជនជាតិភាគតិច។ ហើយអភិវឌ្ឍន៍ប្រភពធនធានមនុស្សដោយភ្ជាប់ជាមួយការអភិរក្សវប្បធម៌ប្រពៃណីរបស់ជនជាតិក្នុងខេត្ត៕