ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញទទួលជួបរដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី

(VOVWORLD) - លោកប្រធានរដ្ឋបានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយឥណ្ឌូនេស៊ី ដែលជាដៃគូយុទ្ធសាស្ត្រឈានមុខគេក្នុងតំបន់។
ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញទទួលជួបរដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី - ảnh 1ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី Prabowo Subianto (រូបថត៖ TTXVN)

នារសៀលថ្ងៃទី ១៣ ឧសភា ក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ីលោក Prabowo Subianto នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរវៀតណាម និងឥណ្ឌូនេស៊ី ដោយស្នើថា ក្រសួងការពារប្រទេសនៃប្រទេសទាំងពីរគប្បីបង្កើនការពិគ្រោះយោបល់គ្នាទៅវិញទៅមក គាំទ្រគ្នាក្នុងវេទិកាពហុភាគី និងរក្សាជំហររួមរបស់អាស៊ានលើបញ្ហាក្នុងតំបន់ រួមទាំងបញ្ហាសមុទ្រខាងកើតផងដែរ។ លោកប្រធានរដ្ឋបានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយឥណ្ឌូនេស៊ី ដែលជាដៃគូយុទ្ធសាស្ត្រឈានមុខគេក្នុងតំបន់។ វៀតណាមសន្យាគាំទ្រឥណ្ឌូណេស៊ីទទួលជោគជ័យក្នុងតួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២៣ ហើយសង្ឃឹមថា ឥណ្ឌូនេស៊ីនឹងរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍អាស៊ានរួបរួមនិងអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ