ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅ Ba Vi
(VOVWORLD) - នៅទីសក្ការៈរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធាន ហូជីមិញនៅលើកំពូលភ្នំ Ba Vi ប្រធានរដ្ឋ លោក Nguyen Xuan Phuc តាងនាមបងប្អូនជនរួមជាតិទាំងអស់ អញ្ជើញដាក់ផ្កា និងអុជធូប គោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញតាមទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជាតិ។
ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅទិសក្ការៈ នៅលើភ្នំ Ba Vi ទីក្រុងហាណូយ (រូបថត៖ TTXVN) |
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៥៣ នៃមរណភាពរបស់លោកប្រធានហូជីមិញ និងរយៈពេល ៥៣ ឆ្នាំនៃការអនុវត្តមរតកសាសន៍របស់លោក (២ កញ្ញា ១៩៦៩- ២ កញ្ញា ២០២២) នាព្រឹកថ្ងៃទី ១៤ ខែសីហា លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញជាអធិបតីក្នុងពិធីអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅ Ba Vi នៃទីក្រុងហាណូយ។
នៅទីសក្ការៈរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅលើកំពូលភ្នំ Ba Vi ប្រធានរដ្ឋ លោក Nguyen Xuan Phuc តាងនាមបងប្អូនជនរួមជាតិទាំងអស់ អញ្ជើញដាក់ផ្កា និងអុជធូប គោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញតាមទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជាតិ។
រយៈពេល ៥៣ ឆ្នាំនៃការអនុវត្តមរតកសាសន៍របស់លោកប្រធាន គឺជាឱកាសមួយសម្រាប់បក្ស ប្រជាជន និងកងទ័ពទាំងមូលចងចាំ និងដឹងគុណចំពោះគុណូបការៈដ៏មហិមារបស់លោកប្រធានហូជីមិញចំពោះប្រជាជនវៀតណាម។ នេះក៏ជាឱកាសសម្រាប់ប្រជាជនវៀតណាមបន្តសិក្សានិងធ្វើតាមគំរូសីលធម៌បដិវត្តន៍របស់លោក។ អាស្រ័យហេតុនេះ ពង្រឹងជំនឿ និងសេចក្តីប្រាថ្នារបស់ប្រជាជាតិ ឆ្ពោះទៅមុខ កសាងប្រទេសវៀតណាមប្រគៀកស្មា ស្មើរនឹងប្រទេសនានាក្នុងទ្វីបទាំង៥ ដូចលោកប្រធានហូជីមិញប្រាថ្នាកាលនៅនៅរស់៕