ប្រធានរដ្ឋ លោក Tran Dai Quang ជួបចរចារជាមួយប្រធានាធិបតីលោក Barack Obama
(VOVworld)-នាព្រឹកថ្ងៃទី២៣ឧសភា នៅទីក្រុងហាណូយ បន្ទាប់ពីពិធីទទួលយ៉ាង ឱឡារិកប្រធានាធិបតីអាមេរិកលោក Barack Obama នោះ ប្រធានរដ្ឋ វៀតណាម
លោក Tran Dai Quang បានអញ្ជើញជួបចរចារជាមួយលោក Obama ។ ក្រោយមក
ថ្នាក់ ដឹកនាំទាំងពីររូបបានអញ្ជើញជាអធិបតីសន្និសីទកាសែតដោយមានការចូលរួម របស់អ្នកកាសែតជាតិនិងអន្តរជាតិរាប់រយនាក់។
|
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងប្រធានាធិបតីអាមេរិក
លោក Barack Obama អញ្ជើញជាអធិបតីសន្និសីទកាសែតរួម |
ថ្លែងមតិក្នុងសន្និសីទកាសែត លោក Tran Dai Quang បានឲ្យដឹងថា ក្នុង ដំណើរទស្សនកិច្ចជាផ្លូវការលើកនេះរបស់លោកObama ភាគីទាំងពីរបានចេញ សេចក្តីថ្លែងការណ៍រួមដោយឯកភាពគ្នាបង្កើនទំនាក់ទំនងដៃគូលើគ្រប់វិស័យ តាមទិសជាក់ស្តែងប្រកបដោយប្រសិទ្ធិភាព។ លោកTran Dai Quang មានប្រ
សាសន៍ថា៖
“ភាគីទាំងពីរបានចែករំលែកគ្នានូវបញ្ហាលើគ្រប់វិស័យទាំងទ្វេភាគីនិងពហុភាគី។ ភាគីទាំងពីរបានចែករំលែកកាន់តែច្រើននូវផលប្រយោជន៍ និងការយកចិត្តទុក
ដាក់ដូចគ្នា ពីសេសគឺការរក្សាសន្តិភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍នៅ
ក្នុងតំបន់។ រាល់ការបោះជំះហានដែលភាគីទាំងពីរទទួលបានគឺចាប់ប្រភពពីការ ដែលភាគីទាំងពីរចែករំលែកនិង ប្រតិបត្តិយ៉ាងត្រឹមត្រូវរាល់ការសន្យាគោរព ឯក
ភាព អធិបតេយ្យភាព យន្តការនយោបាយ និងផលប្រយោជន៍របស់គ្នាទៅ វិញ
ទៅមក។ដំណើរទស្សនកិច្ចលើកនេះរបស់ប្រធានាធិបតី Barack Obama នឹង បង្កើត
កម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍន៍ទំនាក់ទំនងរវាងវៀតណាមជាមួយ អាមេរិក
ពេលខាងមុខ ព្រមទាំងរួមចំណែកសកម្មចូលក្នុងការរក្សាសន្តិភាព ស្ថិរភាពនិង កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនិងលើពិភពលោក”។
ប្រធានានាធិបតីអាមេរិក លោក Barack Obama បានឲ្យដឹងថា អាទិភាពខ្ពស់ បំផុតនាបច្ចុប្បន្នរបស់អាមេរិកគឺដើរតួនាទីធំជាងនិងយូអង្វែងក្នុងតំបន់អាស៊ី ប៉ា
ស៊ីហ្វិក ក្នុងនោះមានទំនាក់ទំនងដៃគូជាមួយវៀតណាម។ ដំណើរទស្សនកិច្ច លើកនេះបានឯកភាពនូវដំណោះស្រាយបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់ វិស័យ
ជាពិសេស គឺកិច្ចព្រមព្រៀងដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) សំដៅ ជួយ
ឧបត្ថម្ភវៀតណាមធ្វើសមាហរណកម្មឲ្យស៊ីជម្រៅថែមទៀតជាមួយសកល លោក នាំមកផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។ លោកប្រធានាធិបតីអា មេរិក
បានអះអាងថា អាមេរិកលប់ចោលទាំងស្រុងបទហាមឃាត់អាវុធចំពោះវៀតណាម៖
“អាមេរិកលប់ចោលទាំងស្រុងបទហាមឃាត់អាវុធចំពោះវៀតណាម។ប្រការនេះ គឺធានាឲ្យវៀតណាមទាក់ទងផ្ទាល់នឹងឧបករណ៍ការពារចំបាច់។ ម្យ៉ាងវិញទៀត ការលប់ចោលផលវិបាកនៃសង្គ្រាមត្រជាក់នោះក៏ជាការបង្កើនកិច្ចសន្យារបស់ អាមេរិកដើម្បីបង្កើតប្រក្រតីភាពនូវទំនាក់ទំនង ទាំងលើវិស័យការពារជាតិជាមួយ
វៀត ណាមនិងតំបន់”។
បន្ទាប់ពីកិច្ចចរចារមក ថ្នាក់ដឹកនាំទាំងពីររូបបានធ្វើកសសិណសាក្ស៊ីពិធីចុះ
ហត្ថ លេខារវាងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរវៀតណាមនិងអាមេរិកដែល មានតម្លៃរាប់ពាន់លានដុល្លារ៕