ប្រធានរដ្ឋ លោក Tran Dai Quang ជួបប្រាស្រ័យអ្នកបោះឆ្នោតទីក្រុងហូជីមិញ

ប្រធានរដ្ឋ លោក Tran Dai Quang ជួបប្រាស្រ័យអ្នកបោះឆ្នោតទីក្រុងហូជីមិញ - ảnh 1
ប្រធានរដ្ឋលោក Tran Dai Quang ថ្លែងមតិក្នុងជំនួប (រូបថតៈ VOV5)


(VOVworld)-អនុវត្តកម្មវិធីជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតមុននឹងប្រារព្ធកិច្ចប្រជុំ
លើកទី៣ រដ្ឋសភាវៀតណាមនីតិកាលទី១៤ នាថ្ងៃទី២៦មេសា ប្រធានរដ្ឋវៀតណាម
លោក Tran Dai Quang រួមជាមួយក្រុមសមាជិកសភាទីក្រុងហូជីមិញបានអញ្ជើញទៅ
 ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតស្រុក Can Gio សំដៅជូនដំណឹងនូវខ្លឹមសារ
សំខាន់ៗក្នុងកិច្ចប្រជុំលើកទី៣ រដ្ឋសភាវៀតណាមនីតិកាលទី១៤។ តាមនោះ ក្នុង
កិច្ចប្រជុំ នាពេលខាងមុខ រដ្ឋសភានឹងពិនិត្យអនុម័តលើគំរោងច្បាប់ចំនួន១៣
សេចក្តីសម្រេចចិត្តចំនួន៣ និងផ្តល់មតិទៅលើគំរោងច្បាប់ចំនួន៤ ជាពិសេសគឺ
ផ្តោតសំខាន់លើបញ្ហាទាក់ទិននឹងជីវភាពរស់នៅប្រចាំថ្ងៃនិងសុខភាពរបស់អ្នកបោះ
ឆ្នោត។ ទទួលយករាល់មតិរបស់អ្នកបោះឆ្នោត ប្រធានរដ្ឋ លោក Tran Dai Quang
 បានសង្កត់ធ្ងន់ថា៖

        “ខ្ញុំយល់ព្រមចំពោះមតិជាច្រើនរបស់អ្នកបោះឆ្នោត នោះគឺមុនបង្អស់ យើង
 ត្រូវប្រមូលផ្តុំលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។​ មជ្ឈឹមនិងទីក្រុងបាន
 ពន្លឿនដើម្បីសម្រេចឲ្យបានឆាប់ៗស្ពាន Can Gio-Nha Be ហើយទន្ទឹមជាមួយគ្នា
 នោះគឺស្ពាន Binh Chanh-Nha Be ព្រោះថា សម្រេចបានស្ពានទាំងអស់នេះនឹងធ្វើ
 ឲ្យជីវភាពរស់នៅរបស់ប្រជាជនមានការផ្លាស់ប្តូរដែរ។ ហេតុដូច្នេះបានជា បញ្ហា
វិនិយោគអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាបញ្ហាចាំបាច់ណាស់”៕

នារសៀលថ្ងៃដដែល ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang
និងក្រុ​មសមាជិកសភាទីក្រុងហូជីមិញបានអញ្ជើញជួបប្រាស្រ័យជាមួយ
អ្នកបោះឆ្នោតខ័ណ្ឌទី១ ទី៣និងទ៤ ទីក្រុងហូជីមិញ។ អញ្ជើញថ្លែងមតិនៅទីនេះ
 លោក Tran Dai Quang បានគូសបញ្ជាក់ថា៖

        “វៀតណាមជាប្រទេសនីតិរដ្ឋរបស់ប្រជាជន ដោយប្រជាជននិងដើម្បីប្រជាជន​
គ្រប់គ្រងរដ្ឋដោយច្បាប់តាមស្មារតីយកច្បាប់ជាធំ ដោយហេតុនេះ យើងត្រូវពង្រឹង
ប្រព័ន្ធច្បាប់លើគ្រប់វិស័យ។ ហើយការកសាងច្បាប់ក៏ត្រូវយោងតាមអាណត្តិរបស់
ខ្លួនដើម្បីកសាងឲ្យបានសមស្រប”។

        ប្រធានរដ្ឋ លោក Tran Dai Quang បានឲ្យដឹងថែមទៀតថា នាពេលខាងមុខ
នឹងចំណាយពេលវេលាជូនដំណឹងអំពីការងារប្រឆាំងអំពើពុករលួយ។ ឈរលើ
ស្មារតីនោះ លោក Tran Dai Quang មានបំណងថា មនុស្សគ្រប់រូប ជាពិសេសគឺ
បក្ខជន ត្រូវចូលរួមយ៉ាងសកម្មទៅក្នុងការស៊ូ រកឃើញ និងដាក់ជូនស្ថាប័នមាន
សមត្ថកិច្ចជំនុំជំរះមុខសញ្ញាពុករលួយតាមច្បាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ