ប្រធានរដ្ឋ លោក Tran Dai Quang ជួបសម្ដែងការគួរសមសម្តេចប៉ាបនិងនាយករដ្ឋមន្ត្រីវ៉ាទីកង់

ប្រធានរដ្ឋ លោក Tran Dai Quang ជួបសម្ដែងការគួរសមសម្តេចប៉ាបនិងនាយករដ្ឋមន្ត្រីវ៉ាទីកង់ - ảnh 1
ប្រធានរដ្ឋ លោក Tran Dai Quang ជួបសម្ដែងការគួរសមសម្តេចប៉ាបនិងនាយករដ្ឋមន្ត្រីវ៉ាទីកង់

          (VOV)_នាយប់ថ្ងៃទី២៣វិច្ឆិកា តាមម៉ោងតំបន់ ទទួលសេចក្ដីអញ្ជើញរបស់
សម្ដេចប៉ាប Francis ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បាន​អញ្ជើញ​ទៅបំ
ពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់ ជួបសន្ទនាជាមួយសម្ដេចប៉ាប Francis និងជួបសន្ទនា
ជាមួយនាយករដ្ឋមន្ត្រីបុរីវ៉ាទីកង់ Pietro Parolin។ សម្ដេចប៉ាប​ Francis ​បានស្វាគមន៍ 
និងវាយតំលៃខ្ពស់ចំព៉ោះដំណើរទស្សនកិច្ចរបស់ប្រធាន​រដ្ឋវៀតណាម លោក Tran Dai
Quang និងចាត់ទុកនេះជាឱកាសដើម្បី​វៀតណាម និងបុរីវ៉ាទីកងបង្កើនការយល់ដឹង
គ្នាទៅវិញទៅមក តាមនោះជំរុញ​ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ បុរីបានវាយតំលៃ
ខ្ពស់ចំពោះសមិទ្ធផលនៃ​ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់វៀតណាម និងការដែល
វៀតណាមបានធ្វើ​ស្ទង់មតិ មុនពេលអនុម័តទៅលើច្បាប់ជំនឿសាសនា។ ប្រធានរដ្ឋ 
លោក Tran Dai Quang បានអះអាងថា៖វៀតណាមជានិច្ចកាលអនុវត្តគោល​នយោ
បាយ​មុន​ក៏ដូចជាក្រោយ គឺគោរពនិងធានាសិទ្ធិសេរី​ភាពខាងជំនឿសាសនា​របស់
ជនគ្រប់រូប៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ