ប្រធានរដ្ឋ លោក Tran Dai Quang ទទួលជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិក លោក Ted Osius មកជំរាបលា

(VOVWORLD) -នាព្រឹកថ្ងៃទី៣០តុលា នៅទីក្រុងហាណូយ ក្នុងជំនួបទទួលជួបជាមួយ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Ted Osius មកជំរាបលាក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅវៀតណាមនោះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានជូនពរចំពោះលោកឯកអគ្គរដ្ឋទូតដែលបំពេញអាណត្តិបេសកកម្មការទូតប្រកប ដោយជោគជ័យនៅវៀតណាម។ 
ប្រធានរដ្ឋ លោក Tran Dai Quang ទទួលជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិក លោក Ted Osius មកជំរាបលា - ảnh 1 ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយេកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Ted Osius មកជំរាបលាក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅវៀតណាម

លោក Tran Dai Quang មានបំណង ថា ក្នុងដំណែងថ្មីជាអនុប្រ ធានមហាវិទ្យាល័យ Fullbright វៀតណាម លោកឯកអគ្គរដ្ឋទូតនឹងបន្តរួមចំណែកទៅក្នុងការបណ្តុះបណ្តាលប្រភពធនធានមនុស្សគុណភាពសម្រាប់វៀតណាម។ ទើបបានដឹងថា ឯកអគ្គរដ្ឋទូតថ្មីនៅវៀតណាម ត្រូវបានរដ្ឋ សភាអាមេរិកអនុម័ត នឹងមកវៀតណាមមុននឹងប្រព្រឹត្តទៅសប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ នោះ ប្រធានរដ្ឋ លោក Tran Dai Quang បានឲ្យដឹងថា វៀតណាមនឹងបង្ក លក្ខណៈ ងាយស្រួលឲ្យលោកឯកអគ្គរដ្ឋទូតមកជូនសារតាំងយ៉ាងឆាប់ៗដើម្បីទាន់ ទទួលគណៈប្រតិភូរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump មក វៀត ណាមចូលរួមសន្និសីទជាន់ខ្ពស់ APEC ២០១៧និងបំពេញទស្សនកិច្ចនៅវៀត ណាម។ លោកប្រធានរដ្ឋជឿជាក់ថា ក្រោយដំណើរទស្សនកិច្ចនៅវៀតណាមលើក នេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងបានអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់លើគ្រប់ វិស័យ។

        រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតអាមេរិក លោក Ted Osius បានជឿជាក់ ថា សប្តាហ៍ ជាន់ខ្ពស់ APEC នៅទីក្រុង Da Nang នាពេលខាងមុខ នឹងទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់។ ហើយដំណើរទស្សនកិច្ចនៅ វៀតណាមរបស់ប្រធានាធិបតី លោក Donald Trump នឹងនាំទំនាក់ទំនងនៃប្រទេសទាំងពីរឡើងកំពស់ថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ