ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី២០នៃទិវាបង្កើតខេត្ត Ha Nam ឡើងវិញ
|
ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី២០នៃទិវា បង្កើតខេត្ត Ha Nam ឡើងវិញ |
(VOVworld)-ពិធីរំលឹកខួបលើកទី២០នៃទិវាបង្កើតខេត្ត Ha Nam ឡើងវិញ បាន
ប្រារព្ធឡើងយ៉ាងឱឡារិក នាព្រឹកថ្ងៃទី១មករានៅទីក្រុង Phu Ly ខេត្ត Ha Nam។
អញ្ជើញចូលរួមនិងថ្លែងមតិនៅក្នុងពិធីនេះ ប្រធានរដ្ឋ លោក Tran Dai Quang បាន
លើកច្បាស់ថា បក្សភាគ រដ្ឋអំណាចនិងប្រជាជនខេត្ត Ha Nam គប្បីខិតខំប្រឹងប្រែង
អនុវត្តប្រកបដោយជោគជ័យនូវមហាសន្និបាតរបស់បក្សភាគខេត្តលើកទី១៩ រួម
ចំណែកអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតទូទាំង
ប្រទេសលើកទី១២របស់បក្ស។ លោក Tran Dai Quang មានប្រសាសន៍ថា៖
“បក្សភាគ រដ្ឋអំណាចនិងប្រជាជនខេត្ត Ha Nam គប្បីពង្រឹងនិងពង្រីកគុណ
ភាពហេដ្ឋារចនាសម្ព័ន្ធនិងសេវាកម្មនានា ដោយមានការតភ្ជាប់ជាមួយការងារគ្រប់
គ្រងនិងលើកកំពស់ប្រសិទ្ធភាពសកម្មភាពនៅមណ្ឌលឧស្សាហកម្មនានាឲ្យសម
ស្របទៅនឹងលក្ខណៈជាក់ស្តែងរបស់តំបន់។ ជាពិសេស ផ្តោតសំខាន់លើគុណភាព
ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ កែលំអរបរិយាកាសវិនិយោគធ្វើអាជីវកម្មនិងធានា
ល្អរាល់ការសន្យាជាមួយអ្នកវិនិយោគ”។
ក្នុងឱកាសនេះដែរ ប្រធានរដ្ឋ លោក Tran Dai Quang បានអញ្ជើញប្រគល់
គ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទី២លើកទី២សម្រាប់ខេត្ត Ha Nam ផងដែរ៕