ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់ Francophone លើកទី១៦
|
មន្ត្រូីរដ្ឋាភិបាល Madagascar និងតំណាងគណៈកម្មាធិការរៀបចំសន្និសីទទទួលោក Tran Dai Quang និងលោកជំទាវ នៅព្រលានយន្តហោះ Ivato |
(VOVworld)-នាព្រឹកថ្ងៃទី២៥វិច្ឆិកាតាមម៉ោងតំបន់ ប្រធានរដ្ឋវៀតណាម លោក Tran
Dai Quang និងលោកជំទាវបានអញ្ជើញទៅដល់រដ្ឋធានី Antananarivo ប្រទេស
Madagasca ចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមសន្និសីទជាន់ខ្ពស់ Francophone លើក
ទី១៦ ដែលប្រព្រឹត្តទៅពីថ្ងៃទី២៦ដល់ថ្ងៃទី២៧វិច្ឆិកា តាមសេចក្តីអញ្ជើញរបស់ ប្រធា
នាធិបតីសាធារណរដ្ឋ Madagascar លោក Hery Rajaonarimampianina និង លោកជំទាវ។
ទទួលប្រធានរដ្ឋលោក Tran Dai Quang និងលោកជំទាវនៅព្រលាន យន្តហោះអន្តរ
ជាតិ Ivato មានវត្តមាននាយករដ្ឋមន្ត្រី Madagascar លោក Olivier Mahafaly Solonandra
sana តំណាងគណៈចាត់តាំងសន្និសីទជាន់ខ្ពស់ Francophone លើកទី១៦ និងតំណាង
វៀតណាមច្រើនរូបទៀត។
ដោយចូលរួមជាសមាជិកភាពនៃសហគមន៍ Francophone នេះ វៀតណាមមាន
ឱកាសបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយប្រទេសអាហ្វ្រិកជាច្រើន។ទន្ទឹម
ជាមួយគ្នានោះ ការចូលរួមសហគមន៍ Francophone គឺសំដៅអនុវត្តជាក់ស្តែងនូវគោល
មាគ៌ាកិច្ចការបរទេសពហុភាគី និងពហុបែបទំនាក់ទំនងអន្តរជាតិ ម្ចាស់ការ សកម្មធ្វើ
សមាហរណកម្មអន្តរជាតិរបស់វៀតណាម តាមនោះ រួមចំណែកសម្រាប់សន្តិភាពនិង
ភាពសម្បូររុងរឿងលើពិភពលោក៕