ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញជាអធិបតីពិធីជប់លៀងថ្នាក់ជាតិជូនប្រធានាធិបតីសហរដ្ឋអាមេរិក

(VOVWORLD) -ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានអញ្ជើញមក បំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១២វិច្ឆិកា ឆ្នាំ២០១៧។ 
ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញជាអធិបតីពិធីជប់លៀងថ្នាក់ជាតិជូនប្រធានាធិបតីសហរដ្ឋអាមេរិក  - ảnh 1

ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញជាអធិបតីពិធីជប់លៀងថ្នាក់ជាតិ ជូនប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump

នាព្រឹកថ្ងៃទី១២វិច្ឆិកា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញជាអធិបតី ពិធីទទួលបដិ សណ្ឋារកិច្ចប្រធានា ធិបតីអាមេរិក លោក Donald Trump។ បន្ទាប់ពីពិធីទទួល ប្រធានរដ្ឋ លោក Tran Dai Quang បានអញ្ជើញជួបចរចារជាមួយប្រធានាធិបតី លោក Donald Trumpផងដែរ។

មុននោះ នាយប់ថ្ងៃទី១១វិច្ឆិកា នៅទីក្រុងហាណូយ ប្រធានរដ្ឋ លោក Tran Dai Quang បានអញ្ជើញជាអធិបតី ពិធីជប់លៀងស្វាគមន៍ប្រធានាធិបតីអាមេរិក លោក Donal Trump និងគណៈប្រតិភូជាន់ខ្ពស់អាមេរិក។

        អញ្ជើញថ្លែងមតិក្នុងពិធី លោក Tran Dai Quang បានជូនពរឲ្យលោក Trump នឹងបំពេញទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ។ លោក ប្រធានរដ្ឋវៀតណាមជឿជាក់ថា ដំណើរទស្សនកិច្ចវៀតណាមរបស់លោក Trump បានគូសសញ្ញាសំខាន់នូវប្រវត្តិ សាស្ត្រយ៉ាងល្អប្រសើបំផុតនៃទំនាក់ ទំនងនៃប្រទេសទាំងពីរ ព្រមទាំងបើកចេញអនាគតយ៉ាងល្អប្រសើរវាងប្រ ទេសទាំងពីរ។ លោក Tran Dai Quang ជឿជាក់ថា ដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកសំខាន់ទៅក្នុងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក។

        រីឯខ្លួនវិញ លោក Donald Trump បានសម្តែងក្តីសោមនាស្សន៍រីករាយ ដែលបានមកបំពេញទស្សនកិច្ចនៅវៀតណាមចំទៅនឹងពេលវេលាដែល ទំនាក់ទំនងដៃគូលើគ្រប់វិស័យអាមេរិក វៀតណាម កំពុងមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ ក្នុងឱកាសនេះ លោកក៏បានចែករំលែកចំពោះមហន្តរាយយ៉ាងធ្ងន់ធ្ងរដោយខ្យល់ព្យុះ Damrey បណ្តាលមកលើប្រជាជន បណ្តាខេត្តភាគកណ្តាល តំបន់ Tay Nguyen វៀតណាម ព្រមទាំងជឿជាក់ ថា ប្រជាជនវៀតណាមនឹងជំនះពុះពារលើផលវិបាកទាំងអស់នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ