ប្រធានរដ្ឋ លោក Vo Van Thuong ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅទីក្រុង Da Nang

(VOVWORLD) - នារសៀលថ្ងៃទី២៨ មិថុនា នៅទីក្រុង Da Nang ប្រធានរដ្ឋលោក Vo Van Thuong និងគណៈប្រតិភូសមាជិករដ្ឋសភានៃទីក្រុង Da Nang បានជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅខ័ណ្ឌ Hai Chau, Thanh Khe, Son Tra និង Ngu Hanh Son ដើម្បីជូនដំណឹងអំពីលទ្ធផលនៃសម័យប្រជុំលើកទី៥ នៃរដ្ឋសភានីតិកាលទី១៥។

ប្រធានរដ្ឋ លោក Vo Van Thuong ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅទីក្រុង Da Nang - ảnh 1ប្រធានរដ្ឋលោក Vo Van Thuong អញ្ជើញថ្លែងនៅក្នុងជំនួបសំណេះសំណាលជាមួយអ្នកបោះឆ្នោត។ (រូបថត៖ TTXVN)

ក្នុងជំនួបនេះ អ្នកបោះឆ្នោតបានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី១៥ ដែលបានចូលរួមដោះស្រាយ និងអនុម័តលើខ្លឹមសារការងារសំខាន់ៗជាច្រើន។ អ្នកបោះឆ្នោតជឿជាក់ និងវាយតម្លៃខ្ពស់ចំពោះតួនាទីដឹកនាំរបស់បក្ស និងរដ្ឋក្នុងការគ្រប់គ្រងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាមួយនឹងសមិទ្ធិផលសំខាន់ៗ។ ទន្ទឹមនឹងនោះ សម្តែងការគាំទ្រចំពោះបក្ស រដ្ឋ ក្នុងការប្រយុទ្ធប្រឆាំងយ៉ាងប្ដូរផ្ដាច់នឹងអំពើពុករលួយផងដែរ។

ដោយកត់សម្គាល់នូវមតិយោបល់ និងសំណើររបស់អ្នកបោះឆ្នោតនៅទីក្រុង Da Nang ប្រធានរដ្ឋ លោក Vo Van Thuong បានអះអាងថា ការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងភាពអសកម្មជានិច្ចកាលត្រូវបានបក្សនិងរដ្ឋដឹកនាំយ៉ាងខ្ជាប់ខ្ជួន រៀបចំអនុវត្តន៍ជាមួយនឹងការប្តេជ្ញាចិត្តនយោបាយខ្ពស់ ដោយមានបាវចនាឥតឈប់ឈរ ឥតសម្រាក គ្មានតំបន់ហាមឃាត់ គ្មានករណីលើកលែង។

នារសៀលថ្ងៃដដែល មុនពេលជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅទីក្រុង Da Nang ប្រធានរដ្ឋលោក Vo Van Thuong បានអញ្ជើញចុះសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារវប្បធម៌គំរូរបស់គ្រូបង្រៀនប្រជាជន លោក Nguyen Trong Hoang នៅសង្កាត់ Binh Thuan ខ័ណ្ឌHai Chau ក្នុងឱកាសទិវាគ្រួសារវៀតណាម ថ្ងៃទី ២៨ ខែមិថុនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ