ប្រធានរដ្ឋ លោក Vo Van Thuong អុជធូបគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ

(VOVWORLD) - លោកប្រធានរដ្ឋ Vo Van Thuong បានគោរពថ្វាយផ្កា អុជធូបទៀនគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ តាមទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជាតិ។

ប្រធានរដ្ឋ លោក Vo Van Thuong អុជធូបគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ - ảnh 1ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាម អុជធូបគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។ (រូបថត៖ VOV)

ក្នុងឱកាសរំលឹកខួបលើកទី ៧៨ ទិវាជ័យជំនះនៃបដិវត្តន៍ខែសីហា (ថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៤៥ - ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣) និងទិវាបុណ្យឯករាជ្យជាតិ (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៣) ខួបលើកទី ៥៤ នៃមរណភាពរបស់លោកប្រធានហូជីមិញ (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៦៩ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៣) និងខួប
រយៈពេល ៥៤ ឆ្នាំនៃការអនុវត្តមរតកសាសន៍របស់លោកប្រធានហូជីមិញ នាព្រឹកថ្ងៃទី ២៧ ខែសីហា នៅវិហារសក្ការៈបូជាលោកប្រធានហូជីមិញ ស្រុក Ba Vi ទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអញ្ជើញជាអធិបតីក្នុងពិធីអុជធូបគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅលើកំពូល Vua ភ្នំ Ba Vi។

លោកប្រធានរដ្ឋ Vo Van Thuong បានគោរពថ្វាយផ្កា អុជធូបទៀនគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ តាមទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជាតិ។

ដោយសរសេរនៅក្នុងសៀវភៅអនុស្សាវរីយ៍នៅវិហារសក្ការៈបូជាលោកប្រធានហូជីមិញ លោកប្រធានរដ្ឋ Vo Van Thuong បានសម្តែងនូវការចងចាំជានិច្ចចំពោះគុណបំណាច់ដ៏មហិមាររបស់លោកប្រធានហូជីមិញ។ ប្រជាជនជំនាន់បច្ចុប្បន្នកំពុងសិក្សា ធ្វើតាម
សតិអារម្មណ៍ សីលធម៌ និងរចនាប័ទ្មរបស់លោកប្រធានហូជីមិញដោយឥតឈប់ឈរ: រួបរួមគ្នាខិតខំប្រឹងប្រែង “កសាងប្រទេសវៀតណាមសន្តិភាព ឯកភាព ឯករាជ្យ ប្រជាធិបតេយ្យ និងវិបុលភាព រួមចំណែកយ៉ាងសក្តិសមក្នុងបុព្វហេតុបដិវត្តន៍ពិភពលោក”។

ការរំលឹកខួបលើកទី ៥៤ នៃមរណភាពរបស់ប្រធានហូជីមិញ និងខួបរយៈពេល ៥៤ ឆ្នាំនៃការអនុវត្តមរតកសាសន៍របស់លោកប្រធាន ក៏ជាឱកាសដើម្បីបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលរំលឹកគុណបំណាច់ដ៏ធំធេងរបស់លោកប្រធានចំពោះប្រជាជាតិវៀតណាម។ នេះក៏ជាឱកាសដើម្បីជំរុញយ៉ាងខ្លាំងក្លានូវការសិក្សានិងធ្វើតាមគំរូសីលធម៌របស់ហូជីមិញ។ តាមនោះ ពង្រឹងជំនឿជាក់ និងសេចក្តីប្រាថ្នាចង់ឈានឡើងរបស់ប្រជាជាតិទាំងមូល កសាងប្រទេសវៀតណាមដ៏កាន់តែខ្លាំងមាំមួននិងសម្បូរធូធារ កៀកស្មានឹងប្រទេសនានាលើទ្វីបទាំង ៥ ដូចបំណងប្រាថ្នារបស់លោកប្រធានហូជីមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ