ប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញចូលរួមសកម្មភាពរំលឹកខួបលើកទី ៧៦ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលីនៅ Con Dao
(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៧៦ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៣) នាព្រឹកថ្ងៃទី ១៩ កក្កដា នៅឈាបនដ្ឋាន Hang Duong, Con Dao, Ba Ria - Vung Tau, ប្រធានរដ្ឋ លោក Vo Van Thuong ព្រមទាំងថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋមួយចំនួនទៀត បានមក អុជធូប និងរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលី យុទ្ធជនបដិវត្តន៍ និងបងប្អូនជនរួមជាតិស្នេហាជាតិ ដែលបានពលីកម្មដោយវីរភាពនៅ Con Dao។
ប្រធានរដ្ឋ លោក Vo Van Thuong រួមជាមួយថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋ អញ្ជើញអុជធូបនៅឈាបនដ្ឋាន Hang Duong (រូបថត៖ VOV) |
ក្នុងឱកាសរំលឹកខួបលើកទី ៧៦ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្កដា ប្រធានរដ្ឋ លោក Vo Van Thuong ក៏បានអុជធូបគោរពវិញ្ញាណក្ខន្ធអគ្គលេខាបក្ស Le Hong Phong; យុទ្ធជនពលី និងវីរនារីនៃកងកម្លាំងប្រដាប់អាវុធប្រជាជន Vo Thi Sau និងបានអុជធូបនៅផ្នូររបស់អ្នកស្នេហាជាតិ វីរបុរស និងយុទ្ធជនពលីដែលបានពលីកម្មនៅ Con Dao។
បន្ទាប់ពីពិធីអុជធូប លោកប្រធានរដ្ឋ Vo Van Thuong បានចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលី យុទ្ធជនបដិវត្តន៍ និងជនរួមជាតិស្នេហាជាតិដែលបានទទួលមរណៈភាពនៅ Con Dao។ ពិធីនេះត្រូវបានធ្វើឡើងនៅទីក្ការៈបូជា Con Dao។
*បន្តដំណើរបំពេញការងារនៅស្រុក Con Dao នារសៀលថ្ងៃទី ១៩ កក្កដា នៅទីស្តីការគណៈកម្មាធិការប្រជាជនស្រុក Con Dao ប្រធានរដ្ឋ លោក Vo Van Thuong បានជួបជាមួយតំណាងអចិន្ត្រៃយ៍នៃគណៈកម្មាធិការទំនាក់ទំនងនៃយុទ្ធជនបដិវត្តន៍វៀតណាមដែលត្រូវបានខ្មាំងសត្រូវចាប់ឃុំឃែង និងអតីតអ្នកទោសនយោបាយ Con Dao ចំនួន ៧៦ នាក់ តំណាងឱ្យកម្មាភិបាល យុទ្ធជនបដិវត្តន៍ ចំនួនជាង ៥.០០០នាក់ ដែលត្រូវសត្រូវចាប់ឃុំឃែង។ នៅទីនេះ លោកប្រធានរដ្ឋ Vo Van Thuong បានសម្តែងនូវការទទួលស្គាល់នូវគុណបំណាច់ និងការលះបង់របស់យុទ្ធជនបដិវត្តន៍ យុទ្ធជនពលី និងជនរួមជាតិស្នេហាជាតិក្នុងបុព្វហេតុរំដោះជាតិ។
លោកប្រធានរដ្ឋបានអះអាងថា បក្ស រដ្ឋ តែងតែយកចិត្តទុកដាក់ចំពោះប្រជាជនជាង ៩ លាននាក់ដែលមានគុណូបការៈចំពោះប្រទេសជាតិ តាមនោះ បង្ហាញពីទំនៀមទំលាប់នៃការតបស្នងសងគុណ និងផឹកទឹកនឹកដល់ប្រភពដើម។ លោកប្រធានរដ្ឋបានស្នើឱ្យក្រសួង ស្ថាប័ននានាស្រាវជ្រាវ និងណែនាំអំពីគោលនយោបាយ ដើម្បីធានាបាននូវជីវភាពរស់នៅកាន់តែប្រសើរឡើងសម្រាប់ជនមានគុណូបការៈ បន្តលើកកម្ពស់សកម្មភាពតបស្នងសងគុណ ជាពិសេសការប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី ការជួសជុលទីបញ្ចុះសព និងផ្នូរ។
នាថ្ងៃដដែល ប្រធានរដ្ឋលោក Vo Van Thuong បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនអំណោយដល់អតីតអ្នកទោសនយោបាយ និងគ្រួសារគោលនយោបាយរស់នៅស្រុក Con Dao ផងដែរ។
*ឈាបនដ្ឋាន Hang Duong គឺជាកន្លែងបញ្ចុះសពរបស់យុទ្ធជនបដិវត្តន៍ជាង ១.៩២០ នាក់; ទីសក្ការៈបូជា Con Dao បានចាករឹកឈ្មោះយុទ្ធជនចំនួន ២.២៨៤ នាក់នៅលើផ្ទាំងសិលា។ បក្ស រដ្ឋ និងប្រជាជនវៀតណាមតែងតែមានមោទនៈភាព និងដឹងគុណយ៉ាងក្រៃលែងចំពោះវីរជន និងយុទ្ធជនពលី បុព្វបុរសបដិវត្តន៍ជំនាន់មុន ដែលបានពលីកម្មដើម្បីដណ្តើម និងរក្សាឯករាជ្យជាតិមាតុភូមិ នាំមកនូវសេរីភាព និងសុភមង្គលជូនប្រជាជន៕