ប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញអុជធូប គោរពវិញ្ញាណក្ខន្ធស្តេច An Duong Vuong
(VOVWORLD) - នាព្រឹកថ្ងៃទី ២០ ខែកុម្ភៈនេះ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធស្តេច An Duong Vuong នៅមណ្ឌលកេរដំណែលជាតិពិសេស Co Loa ស្រុក Dong Anh នៃទីក្រុងហាណូយ។
ប្រធានរដ្ឋលោក Vo Van Thuong និងគណៈប្រតិភូអញ្ជើញអុជធូបថ្វាយស្តេច An Duong Vuong នៅមណ្ឌលកេរដំណែលជាតិពិសេស Co Loa ស្រុក Dong Anh នៃទីក្រុងហាណូយ (រូបថត៖ Quynh Trang/VOV) |
នៅលើទឹកដីនៃរាជធានីបុរាណ Co Loa ប្រធានរដ្ឋលោក Vo Van Thuong និងគណៈប្រតិភូបានអញ្ជើញអុជធូប និងថ្វាយផ្កា គោរពវិញ្ញាណក្ខន្ធ និងឧទ្ទិសដល់គុណូបការៈដ៏ធំធេងក្នុងការកសាង និងការពារមាតុភូមិរបស់ស្តេច An Duong Vuong ដែលជាព្រះបាទមានគុណូបការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងការបង្កើតរដ្ឋ Au Lac។ ក្នុងឱកាសនេះ លោកប្រធានរដ្ឋបានអញ្ជើញដាំដើមឈើអនុស្សាវរីយ៍ ក្នុងបរិវេណមណ្ឌល កេរដំណែលជាតិពិសេស Co Loa។
បន្ទាប់មក លោកប្រធានរដ្ឋបានទៅសួរសុខទុក្ខ និងជូនអំណោយនៅទីតាំងលំនៅដ្ឋាន ២, ៣, ៤ ទីរួមស្រុក Dong Anh ស្រុក Dong Anh។ នៅទីនេះ ប្រធានរដ្ឋលោក Vo Van Thuong មានបំណងចង់ឲ្យមនុស្សម្នាក់ៗ តែងតែរួមចំណែកដើម្បីឲ្យស្រុក Dong Anh រួមជាមួយរដ្ឋធានីហាណូយអភិវឌ្ឍន៍កាន់តែខ្លាំងក្លានាពេលខាងមុខ។
លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញទៅសួរសុខទុក្ខមនុស្សចាស់នៅមជ្ឈមណ្ឌលសហគមន៍ ផ្ទះវប្បធម៌នៃក្រុមលំនៅដ្ឋានលេខ ២, ៣, ៤ ទីក្រុង Dong Anh (រូបថត៖ Quynh Trang/VOV) |
នាព្រឹកថ្ងៃដដែល លោកប្រធានរដ្ឋបានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយនៅឯសាលាមត្តេយ្យ Phuc Loc ឃុំ Uy No ស្រុក Dong Anh និងទស្សនាគំរូប្រតិបត្តិការរបស់មជ្ឈមណ្ឌលវប្បធម៌ ព័ត៌មាន និងកីឡាស្រុក Dong Anh ផងដែរ៕