ប្រធានរដ្ឋ លោកTran Dai Quang ជួបសន្ទនាជាមួយគំរូឆ្នើមបង្ការប្រឆាំងគ្រឿងញៀន
|
ប្រធានរដ្ឋ លោកTran Dai Quang ជួបសន្ទនាជាមួយគំរូឆ្នើមបង្ការប្រឆាំងគ្រឿងញៀន |
(VOV)_នាព្រឹកថ្ងៃទី៩ធ្នូ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Tran Dai
Quang បានមានជំនួបសន្ទនាជាមួយ គណៈប្រតិភូនៃសមូហភាព បុគ្គលឆ្នើម ក្នុងចល
នាបង្ការប្រឆាំងគ្រឿងញៀន។នេះជាគំរូចំនួនជាង១៣០រូប ដែលបានលើកសរសើរ ក្នុង
កម្មវីធីជួបប្រាស្រ័យនិងលើកសរសើរគំរូឆ្នើម ក្នុងការងារបង្ការប្រឆាំងគ្រឿងញៀន ដោយប្រធានបទ៖ រក្សាអោយជីវភាពរស់នៅសុខសាន្តត្រាណ ដែលបានរៀបចំឡើងនាយប់ថ្ងៃ
ទី៩ធ្នូនៅទីក្រុងហាណូយ។ ពិសេស កម្មវិធីនេះក៏ជាឱកាសដើម្បីរំលឹកវិញ្ញាណក្ខន្ធ និង
លើកសរសើរកម្មាភិបាល យុទ្ធជន និងប្រជាជនចំនួន២២នាក់ដែលបានពលីជីវិត ក្នុង
ពេលបំពេញភារកិច្ចប្រយុទ្ធប្រឆាំងគ្រឿងញៀន នាំមកនូវជីវភាពរស់នៅសុខសាន្តត្រាណ៕