ប្រធានរដ្ឋTruong Tan Sangបានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅស្នងការនគបាលសមុទ្រ
នារសៀលថ្ងៃទី ៥មិនា ប្រធារដ្ឋ Trương Tấn Sang បានអញ្ជើញ មកសាកសួរសុខ ទុក្ខនិងធ្វើការជាមួយកម្មាភិបាល យុទ្ធជន នៃ ស្នងការនគរបាលសមុទ្រវៀតណាម។ នៅ
ទីនេះប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ថា ដើម្បីអនុវត្តយ៉ាងល្អតួនាទីភារកិច្ច និងកសាងកម្លាំងដ៏រឹងមាំ ស្នងការនគរបាលសមុទ្រវៀតណាមត្រូវសហការ ថែមទៀត ជាមួយបណ្តាកងកម្លំាងសមុទ្ររបស់វៀតណាម ជំរុញសកម្មភាពត្រួតពិនិត្ស ការពារសិទ្ធិ អធិបតេយ្យភាព សិទ្ធិយុត្តាធិការ របស់វៀតណាម។ ស្នងការនគរបាលសមុទ្រវៀតណាម គប្បីម្ចាស់ការជំរុញកិច្ចសហប្រតិបត្តិការអន្តជាតិ ពិសេសជាមួយប្រទេសជិតខាង ជាមួយ គោលដៅរក្សាសន្តិភាព ស្ថិរភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៌រវាងបណ្តាប្រទេសដោយ ផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ។ ប្រធានរដ្ឋ Truong Tan Sang ក៏បាន សំណូមពរ ស្នងការនគរបាលសមុទ្រវៀតណាម គប្បីយកចិត្តទុកដាក់ លើការងារផ្សព្វផ្សាយ និង អប់រំច្បាប់ឲ្យប្រជាជន ដែលកំពុងធ្វើ សកម្មភាពលើតំបន់សមុទ្រនិងតំបន់ខ្ពង់រាបបាត
សមុទ្ររបស់វៀតណាម៕