ប្រធានរដ្ឋគុយបាទទួលជួបជាមួយគណប្រតិភូអាមេរិក

(VOVWORLD) -នាថ្ងៃទី ៤ មិថុនា ប្រធានក្រុមប្រឹក្សារដ្ឋ និងជាប្រធានគណៈរដ្ឋមន្ត្រីគុយបា លោក Miguel Diaz-Canel បានទទួលជួបជាមួយគណប្រតិភូអាមេរិក ដែលកំពុងបំពេញដំណើរទស្សនកិច្ចនៅគុយបា ក្នុងនោះមានព្រឹទ្ធសមាជិករដ្ឋ Arizona លោក Jeff Flake និង អតីតនាយកប្រតិបត្តិ Google លោក Eric Schmidt ។ 

ក្នុងសេចក្ដីប្រកាសរបស់ក្រសួងការបរទេសគុយបាបានអះអាងថា៖ ភាគីទាំងពីរ មានជំនួបប្រកបដោយផលប្រយោជន៍ ក្នុងនោះ ភាគីទាំងពីរបានពិភាក្សាអំពីទំនាក់ទំនងរវាងអាមេរិក ជាមួយគុយបា ក៏ដូចជាលើវិស័យដែលភាគីទាំងពីរអាចអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការជាដើម។

នៅក្នុងជំនួបនេះ ព្រឹទ្ធសមាជិករដ្ឋ Arizona លោក Jeff Flake បានអះអាងថា៖គណប្រតិភូមានជំនួបជាមួយប្រធានរដ្ឋលោក Miguel Diaz-Canel ប្រកបដោយប្រសិទ្ធភាព ហើយមានក្ដីសង្ឃឹមថា៖នាពេលខាងមុខ នឹងមានកិច្ចសហប្រតិប្តិការ និងជំនួបជាច្រើនថែមទៀតរវាងមន្ត្រីនៃប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ