ប្រធានរដ្ឋគុយបាប្រគល់គ្រឿងឥស្សរិយយស Jose Marti ជូនប្រធានរដ្ឋវៀតណាម
(VOVWORLD) - នៅរសៀលថ្ងៃទី១៩ ខែកញ្ញា តាមម៉ោងតំបន់ នៅទីក្រុង ហាវ៉ាណា បន្ទាប់ពី បញ្ចប់ជំនួបពិភាក្សាការងារយ៉ាងល្អប្រសើរ ប្រធានរដ្ឋនៃសាធារណៈរដ្ឋគុយបាលោក Miguel Diaz-Canel បានអញ្ជើញធ្វើជាអធិបតីនៅពិធីប្រគល់គ្រឿងឥស្សរិយយស Jose Marti ដែលជាគ្រឿងឥស្សរិយយសដ៏ថ្លៃថ្នូបំផុតរបស់រដ្ឋគុយបា ជូនប្រធានរដ្ឋ វៀតណាមលោក Nguyen Xuan Phuc។
ប្រធានរដ្ឋគុយបាលោក Miguel Diaz-Canel ប្រគល់គ្រឿងឥស្សរិយយស Jose Marti ដែលជាគ្រឿងឥស្សរិយយសដ៏ថ្លៃថ្នូបំផុតរបស់រដ្ឋគុយបា ជូនប្រធានរដ្ឋ វៀតណាមលោក Nguyen Xuan Phuc។ (រូបថត៖ VOV) |
អញ្ជើញថ្លែងនៅពិធីនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសម្ដែង ក្ដីកិត្តិយសនិងការរំភើបចិត្តដោយទទួលបានគ្រឿងឥស្សរិយយសដ៏ថ្លៃថ្នូបំផុតរបស់រដ្ឋគុយបា។ លោកមានប្រសាសន៍ថា៖
“នាគ្រាគួរឲ្យចងចាំនេះ ខ្ញុំសូមក្រើនរំលឹកឡើងវិញសម្ដីដ៏ល្បីល្បាញរបស់ លោកអគ្គមគ្គុទេស Fidel Castro ថា៖ “ដើម្បីវៀតណាម គុយបាត្រៀមខ្លួនជាស្រេចលះ បង់ទាំងសាច់ស្រស់ឈាមស្រស់របស់ខ្លួន” និងសម្ដីរបស់លោកប្រធានហូជីមិញនៅ ពេលទទួលគណៈប្រតិភូជាន់ខ្ពស់គុយបាកាលពីខែតុលាឆ្នាំ១៩៦៦ថា៖ វៀតណាមនិង គុយបាមានចម្ងាយរាប់ម៉ឺនម៉ាយពីគ្នា ប៉ុន្តែទឹកចិត្តប្រជាជននៃប្រទេសទាំងពីរជិតស្និទ្ធ ដូចបងប្អូនក្នុងផ្ទះតែមួយអញ្ចឹង។ ទទួលបានរង្វាន់ដ៏ថ្លៃថ្នូនេះ យើងខ្ញុំសូមបញ្ជាក់នូវ ការប្ដេជ្ញាចិត្តនិងការខិតខំប្រឹងប្រែងបន្តពូនជ្រុំឲ្យចំណងសាមគ្គីភាពជាគំរូដ៏ស្មោះសរ ដែលលោកប្រធានហូជីមិញនិងលោកអគ្គមគ្គុទេស Fidel Castro និងថ្នាក់ដឹកនាំ ប្រជាជននៃប្រទេសទាំងពីរបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តកសាងពីជំនាន់ មួយទៅជំនាន់មួយក្នុងអំឡុងប្រវត្តិសាស្ត្រជាង៦០ឆ្នាំកន្លងមក។ ជាថ្មីម្ដងទៀត តាង នាមថ្នាក់ដឹកនាំបក្ស រដ្ឋនិងប្រជាជនវៀតណាម ខ្ញុំសូមបញ្ជាក់នូវការគាំទ្រដ៏ឥតងាករេ របស់បក្ស រដ្ឋ និងប្រជាជនវៀតណាមចំពោះបុព្វហេតុបដិវត្តន៍ដ៏យុត្តិធម៌របស់ប្រជាជន គុយបា”៕