ប្រធានរដ្ឋចិន ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តី​សិង្ហបុរី និងថៃ

(VOVWORLD) - លោក Xi Jinping មានក្ដីសង្ឈឹមថា នាពេលខាងមុខភាគីទាំងពីរនឹងជំរុញទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រតេសទាំងពីរចិន និងថៃ ឡើងកម្ពស់ថ្មីមួយ។

នាថ្ងៃទី ១៤ ខែកក្កដា ប្រធានរដ្ឋចិន លោក Xi Jinping បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីសឹង្ហបុរីលោក Lee Hsien Loong និងនាយករដ្ឋមន្រ្តីថៃលោក Prayut Chan-o-cha ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ក្នុងការប្រយុទ្ធ ប្រឆាំងជំងឺរាតត្បាត COVID – 19 ក៏ដូចជាទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ។

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ នាយករដ្ឋមន្រ្តីសឹង្ហបូរីលោក Lee Hsien Loong នោះ ប្រធានរដ្ឋចិន លោក Xi Jinping បានអបអរសាទរគណបក្សធ្វើសកម្មភាពប្រជាជនរបស់លោក Lee Hsien Loong ដែលទទួលបានជ័យជំនះក្នុងការបោះឆ្នោតកន្លងទៅ។ លោកបានសម្ដែងជំនឿជាក់ថា ក្រោមការដឹកនាំរបស់លោក Lee Hsien Loong ប្រទេសសិង្ហបុរីនឹងយកឈ្នះលើជំងឺរាតត្បាត ព្រមទាំងស្ដារសេដ្ឋកិច្ច សង្គមឡើវិញផងដែរ។

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ នាយករដ្ឋមន្រ្តីថៃលោក Prayut Chan-o-cha នោះ លោក Xi Jinping មានក្ដីសង្ឈឹមថា នាពេលខាងមុខភាគីទាំងពីរនឹងជំរុញទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រតេសទាំងពីរចិន និងថៃ ឡើងកម្ពស់ថ្មីមួយ។

ជាការឆ្លើយតប នាយករដ្ឋមន្រ្តីសិង្ហបុរី និងថៃ បានចាត់ទុកថា ភាគីទាក់ទិននានា ចាំបាច់ត្រូវសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិថែមទៀតលើគ្រប់វិស័យ ក៏ដូចជាស្ដារឡើងវិញកិច្ចសហប្រតិបត្តិការពាណិជ្ជទ្វេភាគី ធានាផលិតកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ឱ្យបានរលូនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ