ប្រធានរដ្ឋចិន លោក Xi Jinping ចេញសារាចរជួយឧបត្ថម្ភហុងកុង-ចិន ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩
(VOVWORLD) - រដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសត្រូវចាត់ទុកការគ្រប់គ្រងជំងឺរាតត្បាតគឺជាភារកិច្ច ចម្បងនាបច្ចុប្បន្ន កៀរគរគ្រប់កម្លាំង និងប្រភពធនធាន និងអនុវត្តន៍គ្រប់វិធានការណ៍ចាំបាច់។
ប្រជាជនហុងកុងធ្វើតេស្តរកជំងឺកូវីដ ១៩ នៅថ្ងៃទី ៨ ខែកុម្ភៈ (រូបថត៖ VCG) |
ក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ ១៩កាន់តែវិវឌ្ឍន៍យ៉ាងស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃនៅហុងកុង (ចិន) នោះ ប្រធានរដ្ឋចិន លោក Xi Jinping បានចេញសារាចរស្ដីពីការជួយឧបត្ថម្ភហុងកុងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ រលកទី ៥ ដោយសង្តត់ធ្ងន់ថា រដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងគប្បី ទទួលខុសត្រូវក្នុងការគ្រប់គ្រងជំងឺរាតត្បាត ខណៈពេលដែលស្ថាប័នមជ្ឈឹម និងមូលដ្ឋាននានាត្រូវគាំទ្រ និងជួយសម្រួលរដ្ឋបាលហុងកុងបំពេញល្អការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។
យោងតាមប្រព័ន្ធផ្សព្វផ្សាយហុងកុង (ចិន) បានឲ្យដឹងថា លោក Xi Jinping បានលើកសំណើរមួយចំនួនចំពោះការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនៅទីនេះ រួមមាន៖ រដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសត្រូវចាត់ទុកការគ្រប់គ្រងជំងឺរាតត្បាតគឺជាភារកិច្ច ចម្បងនាបច្ចុប្បន្ន កៀរគរគ្រប់កម្លាំង និងប្រភពធនធាន និងអនុវត្តន៍គ្រប់វិធានការណ៍ចាំបាច់ សំដៅ ធានាអាយុជីវិត និងសុខភាពជូនប្រជាជនហុងកុង ហើយធានាស្ថិរភាពរួមរបស់សង្គមហុងកុងផងដែរ៕