ប្រធានរដ្ឋចិន លោក Xi Jinping ចាប់ផ្តើមដំណើរទស្សនកិច្ចក្រៅផ្លូវការនៅអាមេរិក

(VOVworld) – នាថ្ងៃទី ៧ មិថុនា ប្រធានរដ្ឋចិន លោក Xi Jinping ចាប់ផ្តើម ដំណើរទស្សនកិច្ចក្រៅផ្លូវការនៅអាមេរិក។ ក្នុងរយៈពេលស្នាក់នៅទីនេះ
លោក Xi Jinping នឹងមានជំនួបកំពូលជាមួយប្រធានាធិបតីអាមេរិក លោក
Barack Obama នៅរដ្ឋ California។ តាមគំរោង ភាគីទាំង ២ នឹងពិភាក្សាអំពី
រាល់បញ្ហា ដូចជា៖ តំលៃរបស់ប្រាក់យ៉ាន់ គោលការណ៍និងគោលនយោ
បាយពាណិជ្ជកម្មរបស់ចិន សន្តិសុខលើបណ្ដាញ Internet ជាដើម។ ក្រៅ
ពីនោះ​ ប្រទេសទាំង ២ ក៏ស្វែងរកឱកាសសហប្រតិបត្តិការក្នុងការដោះ
ស្រាយបញ្ហានុយក្លេអ៊ែរលើឧប ទ្វីបកូរ៉េនិងអ៊ីរ៉ង់ ជំលោះលើសមុទ្រ Hoa
Tung  វិបត្តិនៅស៊ីរី ផងដែរ។ ជំនួបកំពូលរវាងប្រធានរដ្ឋចិន លោក Xi Jinping ​
និងប្រធានាធិបតីអាមេរិក លោក Barack Obama នឹងបើកចេញឱកាសកំណត់
ឡើងវិញនូវទំនាក់ទំនងចិន- អាមេរិក តាមទិស “ទំនាក់ទំនងមហាអំណាចថ្មី”
នាពេលខាងមុខ៕

ប្រធានរដ្ឋចិន លោក Xi Jinping ចាប់ផ្តើមដំណើរទស្សនកិច្ចក្រៅផ្លូវការនៅអាមេរិក - ảnh 1
លោក Xi Jinping មានជំនួបកំពូលជាមួយប្រធានាធិបតីអាមេរិក លោក Barack Obama នៅរដ្ឋ California។ (Image: VOV Online)


ប្រតិកម្មទៅវិញ

ផ្សេងៗ