ប្រធានរដ្ឋចិន លោក Xi Jinping បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ

ប្រធានរដ្ឋចិន លោក Xi Jinping បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ - ảnh 1
ប្រធានរដ្ឋចិន លោក Xi Jinping បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ (Image: VOV)

(VOVworld) – នារសៀលថ្ងៃទី ៦ វិច្ឆិកា អគ្គលេខាបក្សកម្មុយនិស្តចិននិងជា
ប្រធានរដ្ឋចិន លោក Xi Jinping បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដំណើរ
 ទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមប្រកបដោយជោគជ័យ។ ក្នុងរយៈពេលស្នាក់
នៅ វៀតណាម ប្រធានរដ្ឋចិន លោក Xi Jinping បានជួបសន្ទនាជាមួយអគ្គលេខា
បក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ធ្វើការចរចារជាមួយ
 ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងអ្នកប្រមុខរដ្ឋាភិបាលរដ្ឋសភា
 វៀតណាម។ ក្នុងបណ្ដាការចរចារនិងជំនួបសន្ទនា ប្រធានរដ្ឋចិន លោក Xi
 Jinping បានសង្កត់ធ្ងន់ថា៖ ភាគីចិនត្រៀមខ្លួនជាស្រេចបន្តជំរុញទំនាក់ទំនង
សហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយចិន-វៀតណាមអភិវឌ្ឍន៍
ដោយ ឥតឈប់ឈរ។ ក្នុងឱកាសនេះ វៀតណាមនិងចិនបានចេញសេចក្តី
ថ្លែងការណ៍ រួមនិងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ