ប្រធានរដ្ឋចិន ស៊ីជីនពីង ផ្ញើសារអបអរសាទរជូនលោក ចូបៃដិន អំពីការជាប់ ឆ្នោតជាប្រធានាធិបតីអាមេរិករបស់លោក

(VOVWORLD) - យោងតាមប្រព័ន្ធផ្សព្វផ្សាយចិនកាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ប្រធានរដ្ឋចិន លោក ស៊ីជិនពីង បានផ្ញើសារទូរលេខ ដើម្បីអបអរសាទរជូនចំពោះ លោក ចូបៃដិនដែលលោកបានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក។
ប្រធានរដ្ឋចិន ស៊ីជីនពីង ផ្ញើសារអបអរសាទរជូនលោក ចូបៃដិន អំពីការជាប់ ឆ្នោតជាប្រធានាធិបតីអាមេរិករបស់លោក - ảnh 1 លោកចូបៃដិននៅពេលដែលកាន់តំណែងជាអនុប្រធានាធិបតីសហរដ្ឋអាមេរិក បានជួបជាមួយប្រធានរដ្ឋចិនលោក ស៊ីជីនពីង នៅទីក្រុងប៉េកាំងកាលពីឆ្នាំ ២០១៣ ( រូបថត ឯកសារ៖ REUTERS)

ក្នុងសារទូរលេខនេះ ប្រធានរដ្ឋចិន បានបញ្ជាក់ថា ការជំរុញទំនាក់ទំនងរវាងចិន និងអាមេរិកឲ្យកាន់តែរីកចម្រើនយ៉ាងខ្លាំងនិងមានស្ថេរភាព មិនត្រឹមតែស្របតាមផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងជាក្តីសង្ឃឹមរួមរបស់សហគមន៍អន្តរជាតិទៀតផង។

លោក ស៊ីជីនពីង បានសង្ឃឹមថា ប្រទេសទាំងពីរនឹងប្រកាន់ខ្ជាប់តាមស្មារតី គ្មានជម្លោះ គ្មានការប្រឈមមុខដាក់គ្នា ហើយគួរតែគោរពគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ព្រមទាំងផ្តោតសំខាន់ទៅលើការបង្កើនកិច្ចសហប្រតិបត្តិការ គ្រប់គ្រងការខ្វែងគំនិតគ្នា ក៏ដូចជារួមដៃគ្នាជាមួយបណ្តាប្រទេសនិងសហគមន៍អន្តរជាតិដើម្បីលើកកម្ពស់បុព្វហេតុដ៏ថ្លៃថ្នូដើម្បីសន្តិភាពនិងការអភិវឌ្ឍពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ