ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីនៅទីក្រុងប៉េកាំង
(VOVWORLD) - ចិនត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយរុស្ស៊ី សំដៅថែរក្សាទំនាក់ទំនងភាពជាអ្នកជិតខាងល្អ និងដៃគូល្អ បន្តពង្រឹងទំនាក់ទំនងមិត្តភាពយូរអង្វែងរវាងប្រជាជននៃប្រទេសទាំងពីរ ហើយរួមគ្នាប្រដេញតាមការអភិវឌ្ឍ និងស្ដារប្រទេសជាតិឡើងវិញ។
ប្ប្រធានរដ្ឋចិន លោក Xi Jinping បានអបអរសាទរចំពោះប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ រូបថត៖ TASS |
នាថ្ងៃទី ១៦ ឧសភា នៅមហាសាលប្រជាជនទីក្រុងប៉េកាំង ប្រធានរដ្ឋចិន លោក Xi Jinping បានជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអាស៊ីមួយនេះ។
ក្នុងជំនួបនេះ ប្រធានរដ្ឋចិន លោក Xi Jinping បានអបអរសាទរចំពោះលោកប្រធានាធិបតី Putin និងប្រជាជនរុស្ស៊ីក្នុងឱកាស ដែលថ្នាក់ដឹកនាំនេះទើបចូលកាន់តំណែងសម្រាប់អាណត្តិទី ៥ ព្រមទាំងសម្តែងជំនឿជាក់ថា ក្រោមការដឹកនាំរបស់លោក Putin រុស្ស៊ីនឹងសម្រេចបានវឌ្ឍនភាពថ្មីលើវិស័យអភិវឌ្ឍន៍ប្រទេសជាតិ។ លោក Xi Jinping ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងចិន-រុស្ស៊ីនាពេលបច្ចុប្បន្ន ហើយបានឲ្យដឹងថា ភាគីទាំងពីរចាំបាច់ត្រូវបន្តអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីនេះ។ ចិនត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយរុស្ស៊ី សំដៅថែរក្សាទំនាក់ទំនងភាពជាអ្នកជិតខាងល្អ និងដៃគូល្អ បន្តពង្រឹងទំនាក់ទំនងមិត្តភាពយូរអង្វែងរវាងប្រជាជននៃប្រទេសទាំងពីរ ហើយរួមគ្នាប្រដេញតាមការអភិវឌ្ឍ និងស្ដារប្រទេសជាតិឡើងវិញ។
ជាការឆ្លើយតប ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចាត់ទុកថា រុស្ស៊ី និងចិនមានមូលដ្ឋានគ្រឹះសហប្រតិបត្តិការដ៏រឹងមាំ ហើយទីក្រុងប៉េកាំងគឺជាដៃគូដ៏សំខាន់របស់ទីក្រុងម៉ូស្គូលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ថ្នាក់ដឹកនាំរុស្ស៊ីក៏បានសង្កត់ធ្ងន់ថា ថាមពល ឧស្សាហកម្ម និងកសិកម្មគឺជាវិស័យអាទិភាពផងដែរ៕