ប្រធានរដ្ឋចិនលោក Xi Jinping អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅវៀតណាម

(VOVWORLD) - ទទួលសេចក្ដីអញ្ជើញរបស់អគ្គលេខាបក្សកុម្មុយនីស្ត វៀតណាមលោក Nguyen Phu Trong និងប្រធានរដ្ឋលោក Tran Dai Quang អគ្គលេខាបក្សនិង ជាប្រធានរដ្ឋចិនលោក Xi Jinping បានអញ្ជើញមកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅ វៀតណាមនិងចូលរួមសន្និសីទកំពូលថ្នាក់ដឹកនាំ APEC លើកទី២៥ នៅទីក្រុង ដាណាំង ចាប់ពីថ្ងៃទី១០ដល់ទី១៣ វិច្ចិកា ឆ្នាំ២០១៧។

  វាយតំលៃអំពីដំណើរ ទស្សនកិច្ចនេះ លោក Tang Guoqiang រទស្សនកិច្ចមានអត្ថន័យសំខាន់ក្នុង កាលៈទេសៈដែលទំនាក់ទំនងរវាងបក្សទាំង២ រដ្ឋទាំង២អភិវឌ្ឍន៍ប្រកបដោយ ភាពល្អប្រសើរក្នុងរយៈពេលកន្លងទៅ។ “លើវិស័យសេដ្ឋកិច្ច ភាគីទាំង២មានទំនាក់ទំនងជិតស្និទ្ធណាស់។ ចិននា បច្ចុប្បន្នជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាម ហើយមានបរិមាណភ្ញៀវ ទេសចរមកដល់វៀតណាមធំបំផុត។ ក្នុងពេលនោះ វៀតណាមជាដៃគូពាណិជ្ជ កម្មធំបំផុតរបស់ចិនក្នុងអាស៊ាន។ ខ្ញុំចាត់ទុកថា ដំណើរទស្សនកិច្ចនៅវៀតណាម របស់ប្រធានរដ្ឋលោក Xi Jinping លើកនេះនឹងជួយប្រទេសទាំង២ជំរុញពាណិជ្ជ កម្មថែមទៀត”។

ចាប់ពីថ្ងៃទី៣ វិច្ចិកា មក សារព័ត៌មានចិនបានផ្សាយអំពីដំណើរទស្សនកិច្ច ថ្នាក់រដ្ឋនៅវៀតណាមនិងចូលរួមសន្និសីទកំពូល APEC លើកទី២៥ របស់អគ្គ លេខាបក្សនិងប្រធានរដ្ឋលោក Xi Jinping។ ទីភ្នាក់ងារសារព័ត៌មានធំៗរបស់ចិន ដូចជា Xinhua កាសែតប្រជាជន វិទ្យុសម្លេងមជ្ឈឹមចិន និងស្ថានីយ៍ទូរទស្សន៍ មជ្ឈឹមចិន សុទ្ធតែផ្សាយនិងបង្ហោះព័ត៌មានអំពីទំនាក់ទំនងមិត្តភាពប្រពៃណីក៏ ដូចជាការអភិវឌ្ឍន៍ក្នុងទំនាក់ទំនងចិន-វៀតណាមនាពេលថ្មីៗនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ