ប្រធានរដ្ឋចិនសង្ឃឹមថា៖ ទំនាក់ទំនងជាមួយអាមេរិកអភិវឌ្ឍន៍តាមទិសដៅត្រឹមត្រូវ
|
ប្រធានរដ្ឋចិនសង្ឃឹមថា៖ ទំនាក់ទំនងជាមួយអាមេរិកអភិវឌ្ឍន៍តាមទិសដៅត្រឹមត្រូវ (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៧ ឧសភា ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក
លោក John Kerry នៅទីក្រុងប៉េកាំង ប្រធានរដ្ឋចិន លោក Xi Jinping បានសង្កត់ធ្ងន់
ថា៖ ថ្នាក់ដឹកនាំនៃប្រទេសទាំង ២ បានឯកភាពកសាងទំនាក់ទំនងរវាងមហាអំណាច តាមរូបសណ្ឋានថ្មីដើម្បីផលប្រយោជន៍រួមរបស់ចិននិងអាមេរិក។ លោក Xi Jinping បានវាយតំលៃខ្ពស់ចំពោះការរីចំរើនថ្មីខាងពាណិជ្ជកម្ម ការវិនិយោគ ក៏ដូចជា
ទេសចរណ៍ ថាមពល សកម្មភាពផ្លាស់ប្តូរយោធានិងស៊ីវិលរវាងចិននិងអាមេរិក។ ផ្តោតទៅលើដំណើទស្សនកិច្ចថ្នាក់រដ្ឋនៅអាមេរិកនាខែកញ្ញាខាងមុខ លោក Xi
Jinping បានសម្តែងគោលបំណងបន្តការពិភាក្សាដ៏ស្មោះត្រង់ជាមួយប្រធានាធិបតី
អាមេរិក លោក Barack Obama ស្តីអំពីទំនាក់ទំនងទ្វេភាគីនិងរាល់បញ្ហាសំខាន់
ផ្សេងៗទៀត សំដៅបើកទូលាយទំនាក់ទំនងសហប្រតិបត្តិការក៏ដូចជាបង្កើន
ផលប្រយោជន៍របស់ ប្រជាពលរដ្ឋនៃប្រទេសទាំង ២។ រីឯខ្លួនវិញ រដ្ឋមន្ត្រីការ
បរទេសអាមេរិកបានអះអាងថា ៖ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ បានសឲ្យឃើញនូវសារៈសំខាន់របស់ប្រទេសទាំង ២ ក្នុងដំណោះស្រាយបញ្ហា
អន្តរជាតិនិងក្នុងតំបន់ឲ្យសមស្រប៕