|
ប្រធានរដ្ឋចិនលោក Xi Jinping និងលោកជំទាវអញ្ជើញជួបសំដែងការគួរសមព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី និងព្រះវររាជមាតាជាតិខ្មែ នរោត្តម មុនីនាថ (រូបថត៖news.cn) |
(VOVworld) - នាថ្ងៃទី៦ មិនា ប្រធានរដ្ឋចិនលោក Xi Jinping បានអញ្ជើញជួប
សំដែងការគួរសមព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី និង
ព្រះវររាជមាតាជាតិខ្មែ នរោត្តម មុនីនាថ ដែលកំពុងយាងបំពេញព្រះរាជទស្សនកិច្ច
នៅរដ្ឋធានីប៉េកាំង។នៅទីនេះ ប្រធានរដ្ឋលោក Xi Jinping បានអំពាវនាវឲ្យ ភាគីទាំង
ពីររក្សាជំនួបជាន់ខ្ពស់ ជំរុញកិច្ចសហប្រតិបតិ្តការដែលនាំមកនូវផលប្រយោជន៍
សំរាប់ភាគីទាំងពីរ សហការក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ បង្កើនកិច្ចសហប្រតិបតិ្តការ
ចំពោះគំរោងការណ៍សំខាន់ៗក៏ដូចជាបញ្ហាពហុភាគីផងដែរ។ព្រះមហាក្សត្រ
នរោត្តម សីហមុនីនិងព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថទ្រង់ បានរំលឹក
ឡើងវិញនូវដំណើរទស្សនកិច្ចនៅកម្ពុជារបស់ប្រធានរដ្ឋលោក Xi Jinping កាលពី
ឆ្នាំ២០១៦ ព្រមទាំងចាត់ទុកថា ចំណងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការទ្វេភាគី
ត្រូវបានពង្រឹងក្រោយពីព្រឹត្តិការណ៍នេះ៕