ប្រធានរដ្ឋជួបសន្ទនាជាមួយដំណាងចូលរួមសន្និសីទអាស៊ី-ប៉ាស៊ីហ្វីកសាមគ្គីភាពជាមួយគុយបា

ប្រធានរដ្ឋជួបសន្ទនាជាមួយដំណាងចូលរួមសន្និសីទអាស៊ី-ប៉ាស៊ីហ្វីកសាមគ្គីភាពជាមួយគុយបា - ảnh 1
ប្រធានរដ្ឋជួបសន្ទនាជាមួយដំណាងចូលរួមសន្និសីទអាស៊ី-ប៉ាស៊ីហ្វីកសាមគ្គីភាពជាមួយគុយបា

          (VOV)_នារសៀលថ្ងៃទី៩ កញ្ញា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម 
លោក Truong Tan Sang បានមានជំនួបសន្ទនាជាមួយបណ្ដាដំណាង​ចូលរូម​សន្និ
សីទអាស៊ី-ប៉ាស៊ីហ្វីកសាមគ្គីភាពជាមួយគុយបា លើកទី៧។ ប្រធានរដ្ឋ​លោក​ Truong
 Tan Sang បានអបអរសាទរ និងវាយតំលៃខ្ពស់ ចំពោះជោគជ័យរបស់​សន្និសីទ 
ហើយសង្កត់ធ្ងន់ថា៖ នេះគឺជាព្រឹត្តិការណ៍មានអត្ថន័យជាក់ស្ដែង ​បង្ហាញនូវការគាំ
ទ្រដ៏ធំធេងចំពោះបុព្វហេតុតស៊ូ​ ដើម្បីយុត្តិធម៌ ដើម្បី​ឯករាជ្យ អធិប្បតេយ្យភាព 
សិទ្ធិសម្រេចចិត្តដោយខ្លួនឯងរបស់ប្រជាជនគុយបា បង្កើនថែមទៀតកិច្ចសហ
ប្រតិបត្តិការ​រវាងបណ្ដាអង្គការមិត្តភាពជាមួយគុយបា ​នៅអាស៊ី-ប៉ាស៊ីហ្វីក។ ប្រ
ធានរដ្ឋ​ លោក Truong Tan Sang បានចាត់ទុកថា៖​ សន្និសីទ​លើកនេះនឹងរួមចំណែក
សំខាន់ ក្នុងការតស៊ូ របស់បណ្ដាជនជាតិ​ស្នេហារសន្តិភាព ​សេរីភាព និងយុត្តិធម៌
 រួមចំណែកលើកកំពស់ការយល់ដឹង អំពីស្ថានភាពជាក់ស្ដែងនៅគុយបា។ អះ
អាងនូវចំណងសាមគ្គីភាពជាមួយប្រជាជន​គុបា ប្រធានរដ្ឋ លោក Truong Tan Sang
បានជឿជាក់ថា៖ បុព្វហេតុដើម្បី​យុត្តិធម៌​របស់​ប្រទេសគុយបា នឹង​បន្ត​ដណ្ដើមបាន
ជ័យជំនះជាច្រើន លើកកំពស់​ថានះរបស់ខ្លួនក្នុងតំបន់និងអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ